អ្នកណាមិនច្រណែន បើ គូម៉ា និងគូស្នេហ៍ ម៉ៅ គឹមធីតា បង្ហាញភាពផ្អែមល្ហែមបែបនេះ!

//s5.kh1.co/4a/4a704ab0329b225b9d2ba7ca1239d14049ededea.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ខណៈពេលដែលស្នេហារបស់តារាសម្ដែងស្រីរូបស្រស់ ម៉ៅ គឹមធីតា និងតារាចម្រៀងប្រុសលោក គូម៉ា កំពុងតែស្ថិតនៅក្នុងការស្វែងយល់ចិត្តគ្នានោះ រាល់សកម្មភាពរបស់អ្នកទាំងពីរ តែងត្រូវបានតាមដានមិនរំលងនោះទេ ពីសំណាក់មហាជន អ្នកគាំទ្រ នៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀតនោះ លោក គូម៉ា និងតារាសម្ដែងស្រីកញ្ញា ម៉ៅ គឹមធីតា ក៏តែងតែបង្ហាញសកម្មភាពដំណើរកម្សាន្តរួមគ្នា ជាមួយនឹងភាពផ្អែមល្ហែមរបស់ពួកគេ ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង មិនចាញ់តារាល្បីៗដទៃនោះឡើយ។

ជាក់ស្ដែង នៅមុននេះបន្ដិច បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់កញ្ញា ម៉ៅ គឹមធីតា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងលោក គូម៉ា ដែលជាគូស្នេហ៍របស់នាង បានធ្វើឲ្យបណ្ដាប្រិយមិត្តឃើញហើយច្រណែនមិនស្ទើរនោះទេ ពីភាពស្និទ្ធស្នាលរបស់ពួកគេទាំងពីរ។

គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយនោះទេ ដោយនាពេលកន្លងមក តារាសម្ដែងស្រីរូបស្រស់ ម៉ៅ គឹមធីតា និងតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក គូម៉ា ក៏តែងតែធ្លាប់បង្ហាញពីភាពផ្អែមល្ហែមរបស់ពួកគេបែបនេះ ​ធ្វើឲ្យហ្វេនៗចង់លើសជាតិស្ករតាមផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

គូម៉ា និង ម៉ៅ គឺមធីតា 
គូម៉ា និង ម៉ៅ គឺមធីតា 
គូម៉ា និង ម៉ៅ គឺមធីតា 
គូម៉ា និង ម៉ៅ គឺមធីតា 
គូម៉ា និង ម៉ៅ គឺមធីតា 
គូម៉ា និង ម៉ៅ គឺមធីតា 
គូម៉ា និង ម៉ៅ គឺមធីតា 
គូម៉ា និង ម៉ៅ គឺមធីតា 
គូម៉ា និង ម៉ៅ គឺមធីតា 
គូម៉ា និង ម៉ៅ គឺមធីតា 
គូម៉ា និង ម៉ៅ គឺមធីតា 
គូម៉ា និង ម៉ៅ គឺមធីតា 
គូម៉ាម៉ៅ គឹមធីតា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T