ក្ដៅៗ!! Man UTD ចូលរួមប្រជែងក្លិបធំ៤ ដណ្ដើមទិញយកខ្សែបម្រើម្នាក់ មកជំនួសកន្លែងរបស់ Pogba

//s5.kh1.co/4c/4c78d2b15f472103ceeeb4dfa2889b9eaae6bd65.jpg
កីទ្បា

 ១៧-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ បិសាចក្រហម Manchester United បានក្លាយជាទីផ្សារមួយក្នុងការលក់ចេញខ្សែបម្រើកណ្ដាលក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែក្លិបយក្សអង់គ្លេសមួយនេះមិនទាន់ទិញខ្សែបម្រើមួយរូបណាចូលក្លិបវិញនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង Ander Herrera និង Marouane Fellani បានចាកចេញពីកីឡដ្ឋាន Old Trafford នៅទីផ្សារដោះដូរកីឡាករ ២លើកចុងក្រោយនេះ ខណៈ Nemanja Matic កំពុងតែមានបំណងចង់ចាកចេញ ស្របពេលដែល Paul Pogba កំពុងតែស្ថិតនៅក្នុងការអន្ទងចង់បានពីសំណាក់ក្លិប Real Madrid។

 កីឡាករ Paul Pogba
 កីឡាករ Paul Pogba

បើតាមប្រភពពីសារព័ត៌មានកីឡាល្បីឈ្មោះមួយរបស់អាល្លឺម៉ង់បានរាយការណ៍មកថា អ្នកចាត់ការទូទៅរបស់ Man UTD លោក Ole Gunnar Solskjaer បានចាប់អារម្មណ៍ចង់បានខ្សែបម្រើរបស់ Borussia Monchengladbach កីឡាករ Denis Zakaria។ ចំពោះតម្លៃខ្លួនរបស់ខ្សែបម្រើការពាររូបនេះវិញគឺត្រូវបានគេដឹងថាប្រមាណជា ៥០លានអឺរ៉ូ។

កីឡាករ Denis Zakaria
កីឡាករ Denis Zakaria

ប៉ុន្តែអ្វីដែលបង្កភាពលំបាកដល់ Man UTD ក្នុងការទិញយក Zakaria នោះគឺក្លិបធំៗចំនួន ៤ផ្សេងទៀតរួមមាន Bayern Munich, Borussia Dortmund, Inter Milan និង Tottenham Hotspur សុទ្ធសឹងតែចាប់អារម្មណ៍ចង់បានខ្សែបម្រើការពារកំពុងឡើងកូដ Denis Zakaria។

គួរបញ្ជាក់ឲ្យដឹងដែរថា ជម្រើសជាតិស្វីស Zakaria បានផ្លាស់ពី Young Boys មកចូលរួមជាមួយ Monchengladbach កាលពីឆ្នាំ២០១៧ ដោយគិតមកទល់បច្ចុប្បន្នគេចូលលេងឲ្យក្លិបអាល្លឺម៉ង់បាន ៦៨ប្រកួត និងរកគ្រាប់បាល់បានចំនួន ៧គ្រាប់៕

កីឡាករ Denis Zakaria
កីឡាករ Denis Zakaria

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T