ក្ដុកក្ដួលណាស់! Hara មិត្តជិតស្និទ្ធរបស់ ​​​​​Sulli ខំប្រញាប់មកពីជប៉ុនទាំងទឹកភ្នែក ដើម្បីជូនដំណើរជាលើកចុងក្រោយ

//s4.kh1.co/01/01c52c4c36864421ab3f0ecfc9d6644d43789bc5.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ មកទល់ពេលនេះ ការលាចាកលោករបស់ អតីតសមាជិកក្រុម f(x) នាង Sulli បានកន្លងផុតទៅ៣ថ្ងៃមកហើយ តែនៅតែធ្វើឲ្យហ្វេនៗ ព្រមទាំងមិត្តៗរួមសិល្បៈករទាំងអស់ ពិបាកទទួលយក និងសោកសៅគ្រប់គ្នាតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នាង Hara ដែលជាមិត្តជិតស្និទ្ធបំផុតរបស់ Sulli បានបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រៃលែង ដោយបាន Live Video ពីប្រទេសជប៉ុន យំស្រែកសុំទោស ចំពោះ Sulli ធ្វើឲ្យមហាជនរាល់គ្នាឃើញហើយ ស្លុតចិត្តនិងព្រួយបារម្ភយ៉ាងខ្លាំង។

មិនបានប៉ុន្មានផង ស្រាប់តែ ថ្ងៃនេះដែរ Hara បានលេចវត្តមាន នៅឯព្រលានយន្តហោះក្នុងប្រទេសកូរ៉េ ជាមួយឈុតសម្លៀកបំពាក់កាន់ទុក្ខពណ៌ខ្មៅទាំងអស់។ លើសពីនេះ សមាជិកក្រុម Kara រូបនេះ បានបង្កភាពភ្ញាក់ផ្អើល ដោយសារតែ ទឹកមុខដ៏ស្រពាប់ស្រពោន អមដោយការសម្រក់ទឹកភ្នែកនៅទីសាធារណៈ ចំពោះការបាត់បង់មិត្តភក្ដិជាទីស្រលាញ់បែបនេះ។

គួរបញ្ជាក់ថា Goo Hara បានប្រញាប់ប្រញាល់ បោះបង់ការងារទាំងអស់ វិលត្រលប់ពីប្រទេសជប៉ុនមកប្រទេសកូរ៉េ ដើម្បីជូនដំណើរនាង Sulli ជាលើកចុងក្រោយផងដែរ៕

Hara និង Sulli
Hara និង Sulli
Hara និង Sulli
Hara និង Sulli
Hara និង Sulli
Hara និង Sulli
Sulli 
Sulli 
Hara បង្ហាញអារម្មណ៍ក្ដុកក្ដួល នៅព្រលានយន្តហោះ
Hara បង្ហាញអារម្មណ៍ក្ដុកក្ដួល នៅព្រលានយន្តហោះ
Hara បង្ហាញអារម្មណ៍ក្ដុកក្ដួល នៅព្រលានយន្តហោះ
Hara បង្ហាញអារម្មណ៍ក្ដុកក្ដួល នៅព្រលានយន្តហោះ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T