ចិត្តបុណ្យមែន! ទើបតែជួសជុលឡាន ក្មេងបុកអស់រាប់ពាន់ ពេលនេះ ម៉ូលីកា ជួយតារាសម្តែង ផល្លារ ដែលកំពុងលំបាកបន្ថែម!

//s4.kh1.co/38/38587d2ac4a6f78467d6bf2f6aaa44bd46b46b0d.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ អតីតតារាស្រី បច្ចុប្បន្នជាតារាហ្វេសប៊ុកចិត្តធម៌ដ៏មានប្រជាប្រិយភាព កញ្ញា ម៉ូលីកា បានបង្ហាញទឹកចិត្តដ៏ល្អមិនយកទោសពៃ ក្រោយក្មេងប្រុសមួយរូបបានជិះមកបុកឡាននាង ដែលទើបតែនឹងទិញ ត្រូវជួសជុលវិញអស់រាប់ពាន់ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីពេលថ្មីៗនេះវិញ តារាស្រីរូបនេះក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែពេញចិត្ត និងសរសើរដល់នាងខ្លាំងឡើង ក្រោយទង្វើដ៏ល្អបានធ្វើការជួយដល់តារាសម្តែងជើងចាស់មួយរូបឈ្មោះ ផល្លារ។

ដោយតារាសម្តែងជើងចាស់រូបនេះ កំពុងតែខ្វះខាតខ្លាំង មិនមានប្រាក់សម្រាប់ជីវភាពរស់នៅ ស្របពេលដែលមានជំងឺក្នុងខ្លួន និងមិនសូវបានថតដូចមុន។ ដោយសារតែបែបនេះ តារាស្រីរូបស្រស់ មិនមើលនឹងភ្នែកទេ នាងក៏បានធ្វើការជួយដល់តារាសម្តែងជើងចាស់រូបនេះភ្លែត។

ទន្ទឹមនឹងទឹកចិត្តដ៏ល្អកម្ររកបាននេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានធ្វើការបន្ថែមថា ដោយសារតែ នាងធ្លាប់ជួបរឿងខ្វះខាតគ្មានលុយបែបនេះ ទើបសម្រេចឲ្យនាងជួយដល់តារាសម្តែងរូបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
តារាសម្តែង ផល្លារ
តារាសម្តែង ផល្លារ
តារាសម្តែង ផល្លារ
តារាសម្តែង ផល្លារ
ម៉ូលីកា ជូនថវិកាតារាសម្តែង ផល្លារ
ម៉ូលីកា ជូនថវិកាតារាសម្តែង ផល្លារ
ម៉ូលីកា ជូនថវិកាតារាសម្តែង ផល្លារ
ម៉ូលីកា ជូនថវិកាតារាសម្តែង ផល្លារ
ម៉ូលីកា ជូនថវិកាតារាសម្តែង ផល្លារ
ម៉ូលីកា ជូនថវិកាតារាសម្តែង ផល្លារ
ម៉ូលីកា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T