រឿងភាគដ៏ល្បីរបស់តៃវ៉ាន់ F4 នឹងត្រូវផលិតករថៃយកមកថតឡើងវិញ ហើយតារាប្រុសស្រីទាំងពីរនាក់នេះ ត្រូវបានអ្នកគាំទ្ររំពឹងនឹងក្លាយជាតួឯក

//s4.kh1.co/3b/3b07cba24c5d4340d4720a50e942c0997ca85ad3.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា​ កន្លង​ទៅ​នេះ​ សា្ថនីយ​ទូរទស្សន៍ GMM បា​ន​ធ្វើ​ការ​ប្រកាស​ថា​ រឿង​ភាគ​ដ៏ល្បី “Boys Over Flowers”​ របស់​កូរ៉េ​ដែល​ជា​រឿង​ដើម​របស់​តៃវ៉ាន់ ​F4 នឹង​ត្រូវទិញ​សិទ្ធិយក​មក​ផលិត​ជា ​Version របស់​ថៃ​ ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តាម​ប្រភព​បាន​បញ្ជាក់​ថា វា​គឺ​ជា​គម្រោង​ថ្មី​របស់​​សា្ថនីយ​ទូរទស្សន៍ GMM ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ ប៉ុន្តែ​ដោយ​ឡែក ​ទាក់​ទង​នឹង​ជម្រើស​​តួឯកស្រី​ប្រុស​ក្នុង​ខែ្ស​ភាពយ​ន្ត គឺ​នៅ​មិន​ទាន់បាន​បញ្ចេញ​នៅ​ឡើយ​នោះ​ទេ។

យ៉ាង​ណាមិញ​ បន្ទាប់​ពីមាន​ការ​ធ្វើ​សេចក្តី​ប្រកាស​ពី​ខាង​​​សា្ថនីយ​ទូរទស្សន៍ហើយនោះ ក្នុង​ពេល​នេះ ​Hashtag ពាក្យ​ថា ​F4 Thailand ក៏​កំពុង​តែល្បីឈ​រក្នុង​ចំណាត់​ថ្នាក់​លេខ​មួយក្នុង​ Twitter ​របស់​​ប្រទេស​ថៃផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរថា បើ​តាម​អ្នក​គាំ​ទ្រ​​ភាគច្រើន​ពួកគេ​បាន​រំពឹង​ថា​ តារា​ប្រុស​ Tor Thanapob នឹង​ត្រូវ​បាន​ជាប់​ជម្រើសជា​តួឯក​ប្រុស​ក្នុង​រឿង​ភាគនេះ។ ចំណែក​ឯ តួ​ឯកស្រីមាន​ដូច​ជា ​Pattie Ungsumalynn, Frung Narikul, Puimek Napasorn, និងMild Lapassalan ជាដើម៕

https://s4.kh1.co/__image/w=650,h=891,q=100/3f/3f40f04867ce88257a31288cfeb738e3db7f8548.jpg
 “Boys Over Flowers”​របស់​កូរ៉េ
 “Boys Over Flowers”​របស់​កូរ៉េ
Tor Thanapob
Tor Thanapob
Tor Thanapob
Tor Thanapob
Pattie Ungsumalynn
Pattie Ungsumalynn
Pattie Ungsumalynn
Pattie Ungsumalynn
Puimek Napasorn
Puimek Napasorn
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T