លោក Allegri ខិតជិតក្នុងការទៅដឹកនាំក្លិបធំមួយនៅ Premier League បន្ទាប់ពីរូបលោកយល់ព្រមទទួលប្រាក់នឿយហត់ ៦,៥លានផោនក្នុង១ឆ្នាំ

//s5.kh1.co/4e/4ef7acbe7f61be4f91f0cbab2534a5b1d5f0bac1.jpg
កីទ្បា

 ១៧-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អ៊ីតាលី៖ យោងតាមរបាយការណ៍មួយនៅប្រទេសអ៊ីតាលីបានអោយដឹងថាលោក Massimiliano Allegri កំពុងខិតជិតក្នុងការទៅជំនួសដំណែងលោក Ole Gunnar Solskjaer ដែលជាអ្នកការចាត់ការទូទៅរបស់ក្លិប Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Solskjaer ដឹកនាំក្រុម ​Manchester United រដូវកាលថ្មីនេះមិនសូវបានល្អនោះទេដោយក្រុមរបស់លោកមានត្រឹមតែ៩ពិន្ទុប៉ុណ្ណោះក្នុងចំណោម៨ប្រកួតកន្លងទៅនេះដោយដេញពីក្រោយក្រុមលេខ១ Liverpool រហូតដល់ទៅ១៥ពិន្ទុឯណោះ។

លោក Allegri ជាមួយនឹងពាន Serie A
លោក Allegri ជាមួយនឹងពាន Serie A

ហើយបើយោងតាមគេហទំព័រ Tuttosport បានអោយដឹងថាក្លិប Manchester United បានខិតជិតក្នុងការចុះកិច្ចព្រមព្រៀងជាមួយនឹងអតីតគ្រូបង្វឹកក្រុមសេះបង្កង់ Juventus លោក Allegri ក្នុងតម្លៃ៦,៥លានផោន (ឬប្រហែល ៨,៣លានដុល្លារអាមេរិក) ក្នុង១ឆ្នាំ។

លោក​ Allegri ត្រូវបានគេរាយការណ៍ថាចង់នាំយកអតីតខ្សែបម្រើក្រុម Liverpool កីឡាករ Emre Can និងខ្សែប្រយុទ្ធសញ្ជាតិក្រូអាតកីឡាករ Mario Mandzukic មកជាមួយពេលដែលគាត់បានដឹកនាំក្រុម Manchester United។

លោក Ole Gunnar Solskjaer 
លោក Ole Gunnar Solskjaer 

ហើយបើយោងតាមរបាយការណ៍របស់​ Sportsmail បានអោយដឹងថាលោក Allegri ក៏មានបំណងចង់នាំយកកីឡាករ Patrice Evra មកធ្វើជាជំនួយការរបស់គាត់ផងដែរពេលដែលគាត់ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United ខណៈពេលដែលលោក Evera បានបង្ហាញពីទឹកចិត្តដែលគាត់ចង់ត្រលប់ទៅ Old Tafford ដើម្បីជួយក្លិបមួយនេះអោយមានភាពល្អប្រសើឡើងវិញ។

លោក Allegri
លោក Allegri

គួររម្លឹកផងដែរថាលោក Allegri បានផ្ទេរពីក្លិប AC Milan មកដឹកនាំក្រុម Juventus កាលពីឆ្នាំ២០១៤​ ដោយបានជួយអោយក្រុម ​Juventus ឈ្នះពានអ៊ីតាលី ​​Serie A ចំនួន៥លើកជាប់ៗគ្នា ហើមថែមទាំងជួយអោយ Juventus  បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Champions League ចំនួន២ដងផងដែរគឺនៅឆ្នាំ២០១៥ និង ២០១៧៕

ប្រភព៖​ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T