បុរសម្នាក់ ចេះតែអេះស្នាមមូសខាំលើផ្ទៃមុខ រហូតទាល់តែឆ្លងមេរោគហើមធំ ប៊ិះនឹងស្លាប់

//s5.kh1.co/dd/dd5d473cd0f24af748f43eeafc5f8e58b2cc0982.jpg
សង្គម

 ១៧-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ចិន៖ ប្រិយមិត្តអ្នកអានប្រាកដជាគិតថា ការអេះស្នាមមូសខាំគឺជារឿងធម្មតា ប៉ុន្ដែសម្រាប់បុរសជនជាតិចិនម្នាក់ ប៊ិះនឹងស្លាប់ ក្រោយពីអេះស្នាមមូសខាំនៅលើផ្ទៃមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសរូបនោះមានឈ្មោះថា ហ៊ូ អាយុ៦៧ឆ្នាំ ត្រូវបានមូសខាំត្រង់ថ្ពាល់ខណៈពេលកំពុងដេក នាថ្ងៃដំណើរកម្សាន្តក្នុងខេត្ត Hainan។ ក្រោយពីមានអារម្មណ៍ថាមូសខាំនិងរមាស់ គាត់បានដេកអេះពេញមួយយប់។ លុះពេលភ្ញាក់ពីដំណេក ផ្ទៃមុខនិងភ្នែកខាងឆ្វេងរបស់គាត់មានសភាពហើមបន្ដិច ប៉ុន្ដែគាត់មិនបានគិតអ្វីច្រើននោះទេ។

បីថ្ងៃបន្ទាប់ ផ្ទៃមុខរបស់គាត់ចាប់ផ្ដើមហើមខុសពីធម្មតា និងមានហៀរខ្ទុះចេញពីស្នាមមូសខាំទៀតផង។ គាត់ក៏ប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យមួយកន្លែងក្នុងខេត្ត Hainan ប៉ុន្ដែគ្មានអ្វីប្រសើរឡើងទេ។ គាត់បានសម្រេចចិត្ត ធ្វើដំណើរត្រលប់មកទីក្រុង Shenyang វិញ ដើម្បីព្យាបាលក្នុងមន្ទីរពេទ្យជំនាញ។

ក្រោយពីពិនិត្យរួចមក វេជ្ជបណ្ឌិតបានឲ្យដឹងថា របួសនៅលើផ្ទៃមុខហើមរបស់លោក ហ៊ូ គឺមានប្រវែង៥សង់ទីម៉ែត្រ ដែលឆ្លងមេរោគពីការមូសខាំ។ ចំណែកស្បែកផ្ទៃមុខមានសភាពរលាកយ៉ាងខ្លាំងទៀតផង។ ប្រសិនបើមិនព្យាបាលទាន់ពេល មេរោគនោះនឹងអាចបង្ហឲ្យមានគ្រោះថ្នាក់ឈានដល់ការបាត់បង់ជីវិតបាន។

យ៉ាងណាមិញ មកទល់ពេលនេះ របួសរបស់លោក ហ៊ូ មានសភាពប្រសើរឡើងហើយ ក្រោយពីទទួលបានការព្យាបាលយ៉ាងល្អិតល្អន់។

ទន្ទឹមនឹងនេះ វេជ្ជបណ្ឌិតក៏បានដាស់តឿនផងដែរថា សម្រាប់អ្នកដែលត្រូវមូសខាំនៅលើផ្ទៃមុខ មិនគួរអេះវាទេ ព្រោះវាងាយនឹងឆ្លងមេរោគ។ ជាពិសេសពេលដែលអាកាសធាតុក្ដៅ ការអេះស្នាមមូសខាំនឹងរីកធំ ធ្វើឲ្យមេរោគដែលចេញពីញើសនិងធូលីចូលទៅក្នុងនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ហ៊ូមុនពេលព្យាបាល
លោក ហ៊ូមុនពេលព្យាបាល
លោក ហ៊ូមុនពេលព្យាបាល
លោក ហ៊ូមុនពេលព្យាបាល
លោក ហ៊ូក្រោយពេលព្យាបាលរួច
លោក ហ៊ូក្រោយពេលព្យាបាលរួច
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T