ប្ដីGoal! ជា វណ្ណារិទ្ធ ដឹកដៃភរិយាទៅលេងដល់ឌូបៃ សម្រាប់ជាកាដូថ្ងៃខួបកំណើត

//s5.kh1.co/ae/aeed8b620f6302400883f1a3738feb4314746d86.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ឌូបៃ៖ ទោះជា លោក ជា វណ្ណារិទ្ធ ដែលជាពិធីករដ៏ឆ្នើមមួយរូប បានរៀបការ និងកសាងគ្រួសាររួចមកហើយក្ដី តែប្រជាប្រិយភាពរបស់លោក នៅតែមានជានិច្ចសម្រាប់ហ្វេនៗទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោក ជា វណ្ណារិទ្ធ មានភាពមមាញឹកជាមួយការងារសិល្បៈសឹងរកពេលសម្រាកគ្មាន ប៉ុន្តែតារាប្រុសរូបនេះ បានធ្វើឲ្យមហាជនមើលឃើញថា ជាមេគ្រួសារដ៏ល្អ តែងតែឆ្លៀតពេលមើលថែកូនៗ និងថ្នាក់ថ្នមប្រពន្ធមិនឲ្យទាស់ចិត្តទេ។

ជាក់ស្ដែង ថ្មីៗនេះដែរ ពិធីករសម្ដីចាក់ទឹកមិនលិចរូបនេះ បានដឹកដៃភរិយាជាទីស្រលាញ់ និងកូនប្រុសច្បង ទៅសម្រាកលំហែកាយដល់ឌូបៃឯណោះ។ ជាមួយគ្នានេះដែរ ចំពោះដំណើរកម្សាន្តលើកនេះ ជាកាដូដ៏អស្ចារ្យដែល លោក រិទ្ធ ប្រគល់ឲ្យភរិយានៅថ្ងៃខួបកំណើតផ្ទាល់តែម្ដង។

ជាពិសេស ជា វណ្ណារិទ្ធ ក៏បានបង្ហោះរូបថតជាលក្ខណៈគ្រួសារច្រើនសន្លឹកនៅឌូបៃ អមដោយស្នាមញញឹមស្រស់ថ្លា មើលទៅប្រកបដោយសេចក្ដីសុខ សុភមង្គល ធ្វើឲ្យអ្នកគាំទ្រទាំងអស់ឃើញហើយ ប្រាថ្នាចង់បានជីវិតគ្រួសារ ដ៏កក់ក្ដៅបែបនេះទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

គ្រួសាររបស់  ជា វណ្ណារិទ្ធ
គ្រួសាររបស់  ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ និងភរិយា
ជា វណ្ណារិទ្ធ និងភរិយា
ភរិយារបស់ លោក រិទ្ធ លើទឹកដីឌូបៃ
ភរិយារបស់ លោក រិទ្ធ លើទឹកដីឌូបៃ
ជា វណ្ណារិទ្ធ និងភរិយា លើទឹកដីឌូបៃ
ជា វណ្ណារិទ្ធ និងភរិយា លើទឹកដីឌូបៃ
ជា វណ្ណារិទ្ធ និងភរិយា លើទឹកដីឌូបៃ
ជា វណ្ណារិទ្ធ និងភរិយា លើទឹកដីឌូបៃ
ជា វណ្ណារិទ្ធ និងភរិយា លើទឹកដីឌូបៃ
ជា វណ្ណារិទ្ធ និងភរិយា លើទឹកដីឌូបៃ
ជា វណ្ណារិទ្ធ និងភរិយា លើទឹកដីឌូបៃ
ជា វណ្ណារិទ្ធ និងភរិយា លើទឹកដីឌូបៃ
ជា វណ្ណារិទ្ធ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T