ដំណឹងសោកសៅ! កីឡាករប្រដាល់ដ៏ល្បីម្នាក់របស់សហរដ្ឋអាមេរិកបានស្លាប់ត្រឹមវ័យ២៧ឆ្នាំកាលពីថ្ងៃពុធកន្លងទៅនេះដោយសារតែ…(មានវីដេអូ)

//s5.kh1.co/4c/4c90477cc00f83dd7e98ee0cbca752e99ee5f652.jpg
កីទ្បា

 ១៧-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អាមេរិក៖ អ្នកប្រដាល់សញ្ជាតិអាមេរិកកីឡាករ Patrick Day បានទទួលមរណភាពក្នុងវ័យ២៧ឆ្នាំដោយសារតែត្រូវបានកីឡាករ Charles Conwell វាយអោយរបូសធ្ងន់ប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងររហូតដល់ស្លាប់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Patrick Day ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនៅថ្ងៃសៅរ៍សប្ដាហ៍មុននេះបន្ទាប់ពីរូបគេត្រូវបានកីឡាករ Charles Conwell វាយសន្លប់ស្ដូកស្ដឹងក្នុងទឹកទី១០។

គាត់ត្រូវបានធ្វើការសង្រ្គោះបឋមដោយក្រុមគ្រូពេទ្យនៅលើសង្វៀនដោយមើលឃើញថាសភាពរបស់គាត់កាន់តែធ្ងន់ធ្ងរខាងអ្នកជំនាញក៏បញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ Northwestern Memorial។

បន្ទាប់ពីធ្វើការវះកាត់ខួរក្បាលរួចមកស្ថានភាពរបួសរបស់គាត់មិនបានធូរស្រាលនោះទេផ្ទុយទៅវិញគាត់កាន់តែមានសភាពធ្ងន់ធ្ងរទៅៗដោយបាន២-៣ថ្ងៃក្រោយមកក្រុមគ្រូពេទ្យបានចេញមកបញ្ជាក់ថាកីឡាករ Patrick Day បានទទួលមរណភាពហើយនៅថ្ងៃពុធទី១៦ ខែតុលាម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថាកីឡាករ Patrick Day ជាកីឡាករប្រដាល់ទី៤ហើយដែលបានស្លាប់នៅឆ្នាំ២០១៩នេះ បន្ទាប់ពីការទទួលមរណភាពរបស់អ្នកប្រដាល់រុស្ស៊ីកីឡាករ Maxim Dadashev និង អ្នកប្រដាល់សញ្ជាតិអាហ្សង់ទីនកីឡាករ Hugo Alfredo Santillan ដែលអ្នកទាំងពីរបានស្លាប់កាលពីខែមករាកន្លងទៅនេះនិងអ្នកប្រដាល់សញ្ជាតិប៊ុលហ្ការី Boris Stanchov ដែលបានស្លាប់បន្ទាប់ពីធ្វើការប្រកួតនៅខែកញ្ញា៕

១ដៃដ៏ធ្ងន់របស់កីឡាករ Charles Conwell វាយទៅលើកីឡាករ Patrick Day
១ដៃដ៏ធ្ងន់របស់កីឡាករ Charles Conwell វាយទៅលើកីឡាករ Patrick Day
  កីឡាករ Patrick Day
  កីឡាករ Patrick Day
កីឡាករ Patrick Day ដួលសន្លប់ស្ដូកស្ដឹង
កីឡាករ Patrick Day ដួលសន្លប់ស្ដូកស្ដឹង
កីឡាករ Patrick Day ពេលបញ្ជូនទៅមន្ទីរពេទ្យ
កីឡាករ Patrick Day ពេលបញ្ជូនទៅមន្ទីរពេទ្យ
កីឡាករ Patrick Day កើតនៅឆ្នាំ១៩៩២ ហើយបានស្លាប់នៅឆ្នាំ២០១៩
កីឡាករ Patrick Day កើតនៅឆ្នាំ១៩៩២ ហើយបានស្លាប់នៅឆ្នាំ២០១៩

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូដែលកីឡាក Patrick Day សន្លប់ស្ដូកស្ដឹង

ប្រភព៖ Sky Sports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T