ល្អមើលណាស់ វ៉ៃរាប់ម្ដងម្នាក់!! ធឿន ធារ៉ា និងថៃសម្រុកគ្នាមួយទំហឹង ឡើងកក្រើកសង្វៀន (មានវីដេអូ)

//s4.kh1.co/34/34947be0ac5dd5084af875f5a37c27da993a4b1b.jpg
កីទ្បា

 ១៦-តុលា-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់បណ្ដាញស្ថានីយ៍ទូរទស្សន៍ CBS កាលពីថ្ងៃសៅរ៍កន្លងទៅ កូនសិស្សរបស់លោកគ្រូ អេ ភូថង រហស្សនាមកែងពូថៅ ធឿន ធារ៉ា បានប្រកួតស្មើគ្នាជាមួយកីឡាករមកពីប្រទេសថៃ ឃុនដេត

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតនេះធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម និងវាយលក្ខណៈដណ្ដើមប្រាក់លាន។ ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា ធឿន ធារ៉ា និងកីឡាករថៃ ឃុនដេត បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ។

កាន់តែជក់ចិត្តល្អមើលជាងនេះទៀតនោះគឺកីឡាករទាំងពីរបានវាយគ្នាឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដងម្នាក់ ពោលគឺធឿន ធារ៉ា ត្រូវលោកអាជ្ញាកណ្ដាលរាប់នៅក្នុងទឹកទី២ ខណៈកីឡាករថៃ ឃុនដេត ត្រូវលោកអាជ្ញាកណ្ដាលរាប់នៅក្នុងទឹកទី៣។ យ៉ាងណាជាលទ្ធផលបញ្ចប់ការប្រកួត កីឡាករទាំងពីរស្មើពិន្ទុគ្នា៕

ចង់ឃើញថាការប្រកួតនោះ កីឡាករទាំងពីរប្រកួតគ្នាជក់ចិត្តយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពSportZone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T