នេះជារឿងរ៉ាវស្មានមិនដល់ នៅពីក្រោយកម្មវិធី Idol School ដែលធ្វើឲ្យតារាថ្មីៗ ចាប់ផ្ដើមមានសម្ពាធផ្លូវចិត្ត

//s6.kh1.co/ef/ef5dbb11bd10aa54e45513cd16d7ee3059b011ef.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ លើលោកនេះគ្មានអាថ៌កំបាំងនោះទេ ទោះបីជាខំបិទបាំងប៉ុណ្ណាក៏ដោយ មិនយូរប៉ុន្មាន ក៏មានមនុស្សបកអាក្រាតពីរឿងអាស្រូវនេះឡើងមក ឲ្យទាល់តែបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងរ៉ាវស៊ីជម្រៅរបស់តារាៗជំនាន់ថ្មី រួមទាំងរឿងអាស្រូវនាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុនកម្សាន្តមួយចំនួនរបស់កូរ៉េ រួមមាន CJ ENM និង Mnet ត្រូវបានអតីតបេក្ខភាពកម្មវិធី ចេញមកបកអាក្រាតគ្មានសល់។ 

ក្នុងនោះដែរ ថ្មីៗនេះមានភស្តុតាងជាច្រើនបានបង្ហាញថា ប៉ុស្តិ៍ទូរទស្សន៍ Mnet ដែលជាអ្នករៀបចំកម្មវិធីបង្ហាញមុខតារាថ្មី បានក្លែងបន្លំសន្លឹកឆ្នោតរបស់ប្រិយមិត្ត ពោលគឺពួកគេត្រូវគេចោទប្រកាន់ថា លទ្ធផលការប្រលងរបស់តារាថ្មី មិនមែនជាលទ្ធផលតាមដែលប្រិយមិត្តបោះឆ្នោតឡើយ។

ឥឡូវនេះមានដំណឹងថ្មី ដែលលើកឡើងថាកម្មវិធី Idol School ក៏មានភាពមិនប្រក្រតីក្នុងការបង្ហាញខ្លួនតារាថ្មីដូចគ្នា។

អតីតបេក្ខភាពក្នុងកម្មវិធី Idol School បានបង្ហើបថា តារាៗដែលត្រូវជាប់ ក្លាយជាតារាជំនាន់ថ្មី ត្រូវបានជ្រើសរើសរួចទៅហើយ។​ ប៉ុន្តែពួកគេគ្រប់គ្នាត្រូវថតរាល់ថ្ងៃ ដើម្បីឲ្យកម្មវិធីចាក់ផ្សាយមើលទៅដូចជាការពិត។ ហើយការថតនេះទៀតសោត វាបានបង្ករឲ្យបេក្ខភាពវ័យក្មេងមួយចំនួន ប្រឈមមុខនឹងបញ្ហាសុខភាពទាំងរាងកាយ និងផ្លូវចិត្ត ដែលវាពិតជាខុសគ្នាទាំងស្រុងពីការមើលឃើញនៅក្នុងទូរទស្សន៍។

អតីតបេក្ខភាពរូបនោះបានពន្យល់ថា បន្ទប់ដែលពួកគេស្នាក់នៅ ទើបតែលាបថ្នាំ បន្ទាប់ពីបញ្ចប់ការសាងសង់ ហើយវាមានសុទ្ធតែធូលីដី ស្ទើរតែគ្រប់ទីកន្លែង។ ព្រោះតែគ្មានខ្យល់ចេញចូល ទើបនៅខាងក្នុងគឺពោរពេញដោយក្លិន ទាំងក្លិនថ្នាំលាប និងធូលីដី ធ្វើឲ្យពួកគេមានកន្ទួលរមាស់ពាសពេញខ្លួន។

សម្រាប់អ្នកដែលជាប់នៅក្នុងកម្មវិធី ពួកគេនឹងត្រូវថតពេញមួយថ្ងៃ និងពេញមួយយប់ ទោះបីជាមានក្មេងតូចវ័យត្រឹម ១២ឆ្នាំនៅក្នុងក្រុម ក៏ពួកគេមិនបានសម្រាកឡើយ។ ប៉ុន្តែបន្ទាប់ពីការកាត់ត វីដេអូនៅពេលចាក់ផ្សាយ វាហាក់ដូចជា ការថតបានធ្វើឡើង តែក្នុងអំឡុងពេលសម្រាកធម្មតា។

វាជាការពិត ប្រសិនបើផលិតករប្រាប់ថា ក្រុមទី១ ត្រូវចេញថតនៅម៉ោង៤ព្រឹក ពួកគេនឹងចេញទៅនៅម៉ោង៤ព្រឹក ហើយពួកគេនឹងត្រូវថតរូប ទោះបីជាមានសភាពដូចជាខ្មោចឆៅក៏ដោយ។

បេក្ខភាពទាំងអស់អាចញ៉ាំអាហារបាន នៅពេលដែលពួកគេត្រូវបានអនុញ្ញាតិឲ្យញ៉ាំប៉ុណ្ណោះ សូម្បីតែការគេង និងក្រោកនៅពេលព្រឹកព្រលឹម គឺត្រូវតែទទួលបានការអនុញ្ញាតិពីផលិតករ។ ពួកគេមិនដឹងនោះទេ ថាពួកគេកំពុងធ្វើអ្វី។

នៅខណៈពេលដែលកំពុងថតកម្មវិធី ពួកគេមិនត្រូវបានអនុញ្ញាតិឲ្យនិយាយអំពី ការរៀបចំកម្មវិធី ឬពាក្យអវិជ្ជមានណាមួយ ទាក់ទងនឹងកម្មវិធីឡើយ សូម្បីតែស្ថានភាពបច្ចុប្បន្នរបស់ខ្លួន។

ដោយសារតែទទួលរងនូវសំពាធច្រើនពេក បេក្ខភាពទាំងនោះ ចាប់ផ្ដើមមានបញ្ហាសុខភាពរាងកាយ ថែមទាំងមានសុខភាពផ្លូវចិត្តមិនរឹងមាំទៀតផង៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
រូបភាពក្នុងកម្មវិធី 
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T