បែប Single យូរពេក! នារីអាល្លឺម៉ង់ម្នាក់ បែកគំនិតចង់រៀបការជាមួយនឹងយន្តហោះ!

//s5.kh1.co/15/1581615bca26b5e03acd577971d9e7fd24cf3c5a.jpg
សង្គម

 ១៦-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អាល្លឺម៉ង់៖ ជារឿងដ៏គួរឲ្យចម្លែកមួយ ដែលស្រ្តីជនជាតិអាល្លឺម៉ង់ម្នាក់ បែរជាមានគំនិតផ្តេសផ្តាស ទៅចង់រៀបការជាមួយនឹងយន្តហោះទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  នាង Michele Kobke
  នាង Michele Kobke

នាង Michele Kobke មានអាយុ ៣០ឆ្នាំ មកពីរដ្ឋធានី Berlin ប្រទេសអាល្លឺម៉ង់ បានបង្ហាញចំណាប់អារម្មណ៍ ដែលធ្វើឲ្យមហាជនជាច្រើនសឹងហួសចិត្ត អស់សំណើច ជុំវិញនឹងរឿងរ៉ាវដែលរូបនាងបានអួតសរសើរពីយន្តហោះប៊ូអ៊ីង 737-800 និងថែមទាំងមានគម្រោងចង់រៀបការជាមួយថែមទៀត។

Michele បាននិយាយថា នាងបានស្រលាញ់យន្តហោះប៊ូអ៊ីងប្រភេទនេះ អស់រយៈពេល៥ឆ្នាំមកហើយ។

«យន្តហោះប៊ូអ៊ីង 737-800 គឺពិតជាមានភាពទាក់ទាញខ្លាំង និងស្អាតកប់មែនទែនសម្រាប់ខ្ញុំ។ ជាការពិត វាត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះ ហើយក៏ជាយន្តហោះដ៏ស្រស់ឆើតបំផុត» ។  

  នាង Michele Kobke
  នាង Michele Kobke

អ្វីដែលរឹតតែពិសេសនោះ Michele នាងថែមទាំងបានដាក់ឈ្មោះឲ្យយន្តហោះនេះថា “Schatz” (ជាភាសាអាល្លឺម៉ង់) ឬមានន័យថា “Darling” (បងសម្លាញ់)។

Michele បន្តថា ទំនាក់ទំនងរវាងនាង និងយន្តហោះនោះ ពុំមែនជារឿងងាយស្រួលនោះឡើយ ហើយវាក៏ជាពេលវេលាដ៏លំបាកសម្រាប់នាងដូចគ្នា។ ដោយសារតែ ការស្រលាញ់ខ្លាំងពេក Michele ក៏បានធ្វើយន្តហោះគំរូ (ឬយន្តហោះជ័រ) ធំល្មមមួយគ្រឿង ដើម្បីឲ្យនាងបានមានឱកាសច្រើននៅជាមួយនឹងវា និងបានគេងឱបវារាល់ថ្ងៃ បំពេញនូវក្តីស្រមៃ និងការស្រលាញ់ដែលនាងមានផងដែរ។

  នាង Michele Kobke
  នាង Michele Kobke

«ខ្ញុំពិតជាចង់រៀបការជាមួយនឹងសំណព្វចិត្ត (យន្តហោះ) របស់ខ្ញុំខ្លាំងណាស់ និងរស់នៅជាមួយនឹងវា នៅក្នុងរោងដាក់យន្តហោះតែម្តង។ វាគឺគ្រាន់តែជាសេចក្តីស្រលាញ់ដ៏ពិសេសមួយដែលខ្ញុំមាន ហើយក៏មិនបានធ្វើឲ្យនរណាម្នាក់ឈឺចាប់នោះឡើយ» ។  

  នាង Michele Kobke
  នាង Michele Kobke

បើតាមប្រភពបានឲ្យដឹងថា Michele ជាប់ចិត្តស្រលាញ់យន្តហោះបែបនេះ ក៏ដោយសារតែ កាលពីនាងជិះយន្តហោះដំបូងបង្អស់ក្នុងឆ្នាំ២០១៣ នាងមានអារម្មណ៍មិនស្រួលនោះឡើយ។ ក្រោយមកនៅក្នុងកំឡុងឆ្នាំ២០១៤ ខែមីនា នាងក៏បានឡើងជិះយន្តហោះប្រភេទប៊ូអ៊ីង 737-800 នេះ រហូតធ្វើឲ្យនាងចាប់ចិត្ត និងស្រលាញ់វាខ្លាំងតែម្តង។

ក្រោយៗមក ដោយសារតែចិត្តស្រលាញ់ Michele ក៏បានមានឱកាសអនុញ្ញាតឲ្យចូលក្បែរយន្តហោះប្រភេទនេះតែឯង នៅអាកាសយានដ្ឋានក្នុងរោងទុកយន្តហោះ។

  នាង Michele Kobke
  នាង Michele Kobke

Michele និយាយថា នៅពេលដែលនាងបានជួបយន្តហោះនេះ ថ្ពាល់របស់នាងប្រឹងសើចញញឹមឡើងឈឺអស់ហើយ។ នាងថា នាងគឺជានារីដ៏សំណាង និងរីករាយបំផុតក្នុងលោកនេះ នៅពេលដែលនាងបាននៅជាមួយនឹងវា (យន្តហោះ) ប្រៀបបីដូចជានាងទទួលបាននូវអ្វីសព្វគ្រប់បែបយ៉ាង ដែលនាងចង់បានយ៉ាងដូច្នោះដែរ។

«នៅពេលដែលខ្ញុំប៉ះស្លាបរបស់វា ខ្ញុំពិតជារំភើបបែកញើសបាតដៃតែម្តង» ។

Michele និយាយថាចុងក្រោយថា នាងជាមនុស្សម្នាក់ដែលខុសប្លែកពីអ្នករាល់គ្នា ប៉ុន្តែមិនថាយ៉ាងណា នាងពិតជាមានក្តីស្រលាញ់ពិតចំពោះប៊ូអ៊ីង 737 និងចង់រៀបការជាមួយខ្លាំងណាស់៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

  យន្តហោះ
  យន្តហោះ
  នាង Michele Kobke
  នាង Michele Kobke
  នាង Michele Kobke
  នាង Michele Kobke
  នាង Michele Kobke
  នាង Michele Kobke
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T