ខ្លាំងបាត់! នារីម្នាក់រត់ហាត់ប្រាណសុខៗ ឈឺជុះទប់មិនជាប់ សម្រេចសម្រួលពីមុខផ្ទះគេ ឥឡូវម្ចាស់ផ្ទះកំពុងរកមុខ (មានវីដេអូ)

//s5.kh1.co/dc/dcf11492b447e51c79319bf3792ff2c761144f1b.jpg
សង្គម

 ១៦-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អូស្ត្រាលី៖ ថ្មីៗកន្លងទៅនេះ វីដេអូមួយដែលបង្ហាញពីនារីម្នាក់រត់ហាត់ប្រាណ និងបន្ទោបង់នៅគៀនចន្លោះរថយន្ដ កំពុងទទួលបាននូវការហួសចិត្តយ៉ាងខ្លាំង នៅលើបណ្ដាញអ៊ិនធើណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីម្នាក់មានឈ្មោះ Roxy Jacenko បានផ្ទុះកំហឹងនិងងឿយឆ្ងល់យ៉ាងខ្លាំង ក្រោយពីឃើញដុំលាមកនៅពីមុខផ្ទះរបស់នាងជាច្រើនលើក។ លុះពេលដែលនាងឆែកកាមេរ៉ាសុវត្ថិភាព ទើបឃើញថានារីដែលបន្ទោបង់នៅពីមុខផ្ទះរបស់នាង គឺជាមុខសញ្ញាចាស់។

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា នាវេលាម៉ោង៦:៣៣នាទីព្រឹក នារីវ័យក្មេងម្នាក់បានរត់ហាត់ប្រាណនៅតាមដងផ្លូវ Watson។ ភ្លាមៗនោះ ស្រាប់តែនាងរត់ទៅគៀនចន្លោះរថយន្ដដែលគេចតចោលនៅពីមុខផ្ទះ រួចក៏ស្រាតខោបន្ទោបង់នៅទីនោះ។

ក្រោយពីមានបញ្ហាបែបនេះជាច្រើនលើកមក នាង Roxy Jacenko បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសដើម្បីឲ្យចាត់វិធានការតាមផ្លូវច្បាប់។

គួរឲ្យដឹងដែរថា ការបន្ទោបង់នៅតាមសាធារណៈគឺជាទង្វើខុសច្បាប់។ ប្រសិនបើប៉ូលិសចាប់បាននារីម្នាក់នោះ នាងនឹងត្រូវជាប់ពន្ធនាគារចំនួន៣ខែ ឬពិន័យជាប្រាក់ចំនួន៦៦០ដុល្លារអាមេរិក៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

នារីម្នាក់នោះ
នារីម្នាក់នោះ
នារីម្នាក់នោះ
នារីម្នាក់នោះ
នារីម្នាក់នោះ
នារីម្នាក់នោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T