ល្អណាស់! ផល សោភ័ណ្ឌ បញ្ចប់កំណត់ត្រាមិនដែលចាញ់លើដីខ្មែរ របស់ជើងខ្លាំងថៃរូបនេះបានហើយ (មានវីដេអូ)

//s5.kh1.co/76/7602f6913226e2ebeb28cd62a2bdfaffcd4c3a46.jpg
កីទ្បា

 ១៦-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ អ្នកប្រយុទ្ធគុនខ្មែរមកពីក្លិបតាឡីដំរីមានឬទ្ធិ រហស្សនាមដំរីភ្លុកពិឃាដកីឡាករ ផល សោភ័ណ្ឌ បានប្រកួតឈ្នះជើងខ្លាំងឆ្លងដែនមកពីខេត្តបុរីរាំ ប្រទេសថៃ ហ៊្វុនលួង ដោយពិន្ទុក្រោយតស៊ូគ្នាយ៉ាងស្វិតស្វាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផល សោភ័ណ្ឌ និងហ៊្វុនលួង (រូបភាព: MSR)
ផល សោភ័ណ្ឌ និងហ៊្វុនលួង (រូបភាព: MSR)

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម។ ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា ផល សោភ័ណ្ឌនិងកីឡាករថៃ ហ៊្វុនលួង បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាមទាត់ និងដូរដៃគ្នា។ ជាលទ្ធផលបញ្ចប់ការប្រកួតកីឡាករថៃ ហ៊្វុនលួង ចាញ់កីឡាករកម្ពុជា ផល សោភ័ណ្ឌ ដោយពិន្ទុ។

គួរបញ្ជាក់ផងដែរថា នេះគឺជាបរាជ័យលើកដំបូងហើយរបស់ ហ៊្វុនលួង ក្នុងការមកប្រកួតនៅកម្ពុជា ដោយរូបគេធ្លាប់ប្រកួតឈ្នះ និងស្មើជាមួយជើងខ្លាំងកម្ពុជាជាច្រើនដូចជា ឃុន ឌីម៉ា, ផល សោភ័ណ្ឌ, ឡៅ ចិត្រា, ឡុង សំណាង, ផាន់ គ្រាន់ និង ឌុម កែវដា៕

ចង់ឃើញថា ផល សោភ័ណ្ឌ បញ្ចប់កំណត់ត្រាមិនស្គាល់ពាក្យថាចាញ់នៅកម្ពុជារបស់ហ៊្វុនលួង យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T