ចង់ដឹងតម្លៃពិតរបស់ OPPO Reno2 និង Reno2 F ថាតើគួរលក់ចេញក្នុងតម្លៃប៉ុន្មានទើបសមទៅហ្ន៎? (មានវីដេអូ)

//s5.kh1.co/4a/4aa3d1a44d797b7a4ef1de6a19a2554cf4ecd5a0.jpg
បច្ចេកវិទ្យា

 ១៦-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ថ្ងៃស្អែកនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំប្រទេសនៅកម្ពុជា នឹងទម្លាយនូវអាថ៌កំបាំងដែល Fan គ្រប់គ្នាចង់ដឹងនូវរូបរាងពិត សមត្ថភាពពិត និងតម្លៃពិត របស់កំពូលស្មាតហ្វូនស៊េរីថ្មី ចំនួនពីរម៉ូឌែលព្រមៗគ្នាតែម្តង ពីសណ្ឋាគារដ៏ទំនើបមួយ នៅក្បែរវិមានឈ្នះៗនៃទីក្រុងភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន OPPO នឹងបង្ហាញខ្លួនឆាប់ៗនេះ
ស្មាតហ្វូន OPPO នឹងបង្ហាញខ្លួនឆាប់ៗនេះ

អ្វីដែលគ្រប់គ្នាចង់ដឹងខ្លាំងបំផុតនោះ គឺតម្លៃនៃស្មាតហ្វូនស៊េរីថ្មី OPPO Reno 2 និង Reno 2F  បន្ទាប់ពីពួកគេបានធ្វើការកក់ទុកមុន ដោយមិនដឹងតម្លៃពិតប្រាកដ (Blind Order)។ ការជជែកវែកញែកដេញដោលគ្នា និងការជជីកសួរ តាមរយៈបណ្តាញសង្គមឥតឈប់ឈរ និងសួរអំពីតម្លៃពិត (How much) ឬតម្លៃប៉ុន្មានទៅហ្ន័រ ទាំងនៅលើ Facebook  ផ្លូវការរបស់ OPPO ហាក់ឡើងកម្តៅខ្លាំងឡើងៗ។

ដូច្នេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO នៅកម្ពុជា ប្រហែលជាអាចឈឺក្បាលមិនស្ទើរទេ ក្នុងការសម្រេចចិត្តដាក់តម្លៃចុងក្រោយ ឲ្យត្រូវចិត្តអតិថិជន និងអ្នកគាំទ្ររបស់ខ្លួន។ ដើម្បីធ្វើការប៉ាន់ស្មានតម្លៃពិត ដំបូងគេត្រូវផ្អែកលើលក្ខណៈពិសេសៗ នៃទូរស័ព្ទស៊េរីថ្មី OPPO Reno2 F និង Reno 2 ជាមុនសិនដូចខាងក្រោមនេះ៖

ចុះប្រសិនបើ OPPO Reno2 ជាស្មាតហ្វូនថ្នាក់ខ្ពស់តំណាងឲ្យការតស៊ូ និងច្នៃប្រឌិតខ្ពស់ ដែលកើតចេញពីកំណែរទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនាបែប High Show និងកាលីបទាន់សម័យជាងមុន ជាមួយនឹងផ្ទៃម៉ាស៊ីនរាបស្មើ មានអេក្រង់ AMOLED លាតពេញទំហំ 6.5” ​​បំពាក់បច្ចេកវិទ្យាការពារភ្នែក ដែលទទួលស្គាល់កម្រិតសុវត្ថិភាពពី TÜV Rheinland ដែលធ្វើឲ្យអ្នកប្រើប្រាស់អស់កង្វល់ជាមួយនឹងបញ្ហាភ្នែក ទោះស្ថិតក្នុងលក្ខខណ្ឌពន្លឺតិចក្តី។

មានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ថតរូបស្អាត ធន់ក្នុងការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាលិបចូលស្វ័យប្រវត្តិ នៅពេលបាត់បង់លំនឹងមែននោះ តើវាអាចមានតម្លៃលើស Reno10X ឬ ក្រោម Reno10X ? ទាំងដែលផ្នែកខាងក្រោយរបស់វា ត្រូវបានរចនាដោយ​កញ្ចក់ស្វិត CGG5 មានភាពស៊ីមេទ្រីរវាង Logo កាមេរ៉ា និង O-Dot ការពារភាពសឹកឡេនកាមេរ៉ាដោយសេរ៉ាមិច ងាយស្រួលចាប់កាន់ប្រើ។

ស្មាតហ្វូន OPPO នឹងបង្ហាញខ្លួនឆាប់ៗនេះ
ស្មាតហ្វូន OPPO នឹងបង្ហាញខ្លួនឆាប់ៗនេះ

OPPO Reno 2 មានកាមេរ៉ាក្រោយ៤គ្រាប់ កាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូ (OIS + EIS) អាចថតវីដេអូរំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត។ កាមេរ៉ាទី២ ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និងថតរូបបែបទូលាយបានច្បាស់ល្អ មិនចាំបាច់ដើរថយក្រោយ។ ចំណែកកាមេរ៉ាទី៣ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី៤ ថតរូបបែបសខ្មៅទំហំ 2MP

ជាពិសេសវាភ្ជាប់មកជាមួយនឹងមុខងារ ថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ (Video Bokeh) និងកម្មវិធី Video Edit ដំបូងគេបង្អស់។ OPPO Reno 2 មានថាមពលថ្មទំហំ 4000mAh កំដរលោកអ្នកលេងហ្គេមដាច់យប់ ទស្សនាខ្សែភាពយន្តមួយសប្បាយដៃ មិនភ័យរឿងបញ្ហាអស់ថ្ម ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 (Type C)។​

វីដេអូ

ចូរក្រឡេកមើល ស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀត OPPO Reno 2F ប្រសិនបើវាជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាង F Series  និង Reno Series និងមានការរចនារលើបរលោង ជាមួយនឹងការបំពាក់កាមេរ៉ាក្រោយ៤ មានផ្ទៃម៉ាស៊ីនរាបស្មើមិនងាយសឹកឡេន និងថាមពលថ្មស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2 ដែរនោះ តើវាអាចមានតម្លៃទ្វេគុណ ឬ យ៉ាងណា?

ស្របពេលដែលវាមានកាមេរ៉ាមេទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 អាចថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី២ មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់1190 ថតរូបមនុស្សទូទៅ ឃើញរាងខ្ពស់ស្លីមស្អាត ថតរូបភាពជួបជុំគ្រួសារ រឺការជួបជុំគ្នានៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលត្រូវដើរថយក្រោយ ជាពិសេសបំពាក់នូវបច្ចេកវិទ្យា 10x Digital Zoom ថែមទៀតផង  ។ មិនតែប៉ុណ្ណោះកាមេរ៉ាទី៣  និងទី៤ មានទំហំ 2MPដូចគ្នា អាចថតរូបបែបសខ្មៅ និង បែបភាពយន្តស្អាតគ្រប់ប្លង់។

ចំណែកឯកាមេរ៉ាមុខវិញ បង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី។​ ជាពិសេសវាបានបំពាក់មកជាមួយនូវ Sensor ស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី 3.0 ​កាន់តែសុវត្ថិភាពខ្ពស់ជាងមុន ជាមួយនឹង Hardware និងកម្មវិធី AI ដែលអាចវិភាគ និងសម្គាល់ស្នាមម្រាមដៃកាន់តែលឿន និងដោះសោរក្នុងរយៈពេលត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះ។

ស្មាតហ្វូន OPPO នឹងបង្ហាញខ្លួនឆាប់ៗនេះ
ស្មាតហ្វូន OPPO នឹងបង្ហាញខ្លួនឆាប់ៗនេះ

ប្រសិនជាចង់ដឹងចម្លើយពិត សូមកុំភ្លេចតាមដានការផ្សាយផ្ទាល់ អំពីកម្មវិធីសម្ពោធ OPPO Reno Series ជាផ្លូវការនៅវេលាល្ងាចថ្ងៃទី១៧ តុលា ២០១៩ ទាំងអស់គ្នា។ ជាពិសេសលើកនេះ តើ OPPO លេងក្បាច់បាក់ចង្កេះដូចជំនាន់ A9-2020 ទៀតអត់? អ៊ីចឹងមានតែចាំអ៊ុតមើលទាំងអស់គ្នា បើ Admin វិញលួច Crush OPPO Reno2 រួចហើយ​ ឲ្យតែចេញតម្លៃភ្លាម ខលកក់វឹងតែម្តង៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T