ក្រោយពីបាត់មុខពីសិល្បៈ អស់មួយរយៈធំ ពេលនេះKim Tae Hee ប្រកាសវិលចូលសិល្បៈពេញហើយ

//s5.kh1.co/a2/a233bfc692078d14533108ab9c31aac652ebba0d.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បើ​យោង​តាម​បទ​យក​ការណ៍ ​ក្នុង​​ថ្ងៃទី​១៦ ខែ​តុលា​កន្លង​ទៅ​នេះ​ តា​រា​​សម្តែង​ស្រី​Kim Tae Hee ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ​ភរិយា​សំណព្វ​របស់​លោក​Rain បាន​ប្រកាស ​ត្រឡប់​វិល​ចូល​សិល្បៈវិញ​ជា​លើក​ដំបូង ​​ចាប់​តាំង​​ពី​នាង​បាន​រៀប​ការ​រួច​មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​ខាង​ប្រភព​ជិត​ដិត​ក៏​បានបង្ហើប​ ​ប្រាប់​ទៅ​កាន់​អ្នកសារព័ត៌មាន ​ក្នុង​ស្រុកមួយ​ថា៖ 

 “តារាសម្តែង​ស្រីKim Tae Hee នឹង​ត្រៀម​ខ្លួន​ធ្វើ​ជា ​តួ​ឯកក្នុង​រឿង‘Hello Mother’ ​​របស់​ស្ថានីយទូរទស្សន៍tvN ដែល​ត្រៀម​នឹង​ធ្វើ ការ​ចាក់​បញ្ចាំង​ក្នុង​ខែ​មករា​ ឆ្នាំ​ក្រោយ​ផង​ដែរ”។

គួ​របញ្ជាក់​ផង​ដែរថា នេះ​គឺ​ជា​រឿងភាគ​​ដំបូងហើយ​របស់​ តារាសម្តែង​ស្រី​ឆ្នើម​Kim Tae Hee បន្ទាប់​ពីបាត់​មុខ​ពី​វិស័យ​សិល្បៈ អស់​​រយៈពេលជិត​​៥​ឆ្នាំ​ ចាប់តាំង​ពី​ពេល​ដែល​នាង​បាន​ រៀប​ការ​ជាមួយស្វាមី​របស់នាង​​Rain ក៏​ដូច​ជា​រយៈពេល​ដែល ​នាងបាន​ពរពោះ​កូន​ទាំង​ពីរ​ផង​ដែរ៕

Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Heeនិង​ស្វាមី​លោក​Rain
Kim Tae Heeនិង​ស្វាមី​លោក​Rain
Kim Tae Heeនិង​ស្វាមី​លោក​Rain
Kim Tae Heeនិង​ស្វាមី​លោក​Rain
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T