R. Madrid ដាក់ Isco និងលុយមួយចំនួនក្នុងសំណើចរចាសុំទិញ ខ្សែបម្រើឆ្នើមមួយរូបរបស់ Juventus

//s4.kh1.co/36/361a4880f086716ca0442878760e2bacc4d488bf.jpg
កីទ្បា

 ១៦-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបយក្ស Real Madrid ត្រូវបានគេរាយការណ៍មកថាបានចាប់អារម្មណ៍ខ្សែបម្រើរបស់ Juventus កីឡាករ Miralem Pjanic ដោយមានបំណងចង់ដាក់ខ្សែបម្រើប្រយុទ្ធ Isco និងលុយមួយចំនួនក្នុងសំណើសុំទិញជម្រើសជាតិបូសនី និងអ៊ែរសេកូវីន ពីទឹកដីអ៊ីតាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Miralem Pjanic
Miralem Pjanic

Juventus កំពុងតែរៀបចំកុងត្រាថ្មីដើម្បីបន្តឲ្យ Pjanic ក្រោយលេចឮដំណឹងមកថាបិសាចក្រហម Manchester United ចាប់អារម្មណ៍ចង់បានខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះ។

យ៉ាងណាពេលនេះបើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញ Real Madrid ក៏ដាក់ការចង់បានមកលើខ្សែបម្រើរូបនេះនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកក្រោយ ដោយក្លិបយក្សអេស្ប៉ាញកំពុងតែរៀបចំសំណើដោយមាន Isco និងលុយមួយចំនួនដើម្បីស្នើមកកាន់ Juventus។

Isco
Isco

Juventus ត្រូវបានគេដឹងថាចង់បានយ៉ាងហោចណាស់ ៦៩លានផោនសម្រាប់ Pjanic ប៉ុន្តែ Real Madrid សង្ឃឹមថាការដាក់ Isco ដោះដូរទៅក្នុងសំណើអាចនឹងធ្វើឲ្យតម្លៃខ្លួនរបស់ Pjanic អាចនឹងធ្លាក់មកនៅប្រហែល ២៦លានផោនប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា Pjanic បានផ្លាស់ពី Roma មកចូលរួមជាមួយ Juvenuts កាលពីឆ្នាំ២០១៦ ដោយគិតមកទល់បច្ចុប្បន្នគេចូលលេងឲ្យសេះបង្កង់បាន ១៤៤ប្រកួត និងជួយឲ្យក្លិបមានមូលដ្ឋាននៅទីក្រុង Turin មួយនេះឈ្នះពាន Serie A ៣ដង និង Coppa Italias ២ដង៕

Miralem Pjanic
Miralem Pjanic

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T