មិនគួរឲ្យជឿ ទើបស៊ុតកម្ពុជា ១៤គ្រាប់ថ្ងៃមុន!! បារ៉ែន ផ្ដួលក្រុមយក្ស អ៊ីរ៉ង់ ក្រសោបបាន ៣ពិន្ទុ (មានវីដេអូ)

//s6.kh1.co/b3/b397692b4e2b31ae5b6f636e50168a83fd224f2c.jpg
កីទ្បា

 ១៦-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បារ៉ែន៖ ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន បានប្រកួតឈ្នះក្រុមយក្សអ៊ីរ៉ង់ ក្នុងផ្ទះរបស់ខ្លួនរបស់ខ្លួនដោយលទ្ធផល ១ទល់នឹង០ កាលពីយប់មិញសម្រាប់ការប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ពូល C។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាករជម្រើសជាតិបារ៉ែន
ក្រុមកីឡាករជម្រើសជាតិបារ៉ែន

ក្រុមលេខ១នៅអាស៊ី អ៊ីរ៉ង់ បានភ្លាត់ស្នៀតបាត់បង់ ៣ពិន្ទុក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះបារ៉ែន តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Mohammed Al-Hardan ក្នុងវគ្គទីពីរនៅនាទី៦៦។

បរាជ័យកាលពីយប់មិញធ្វើឲ្យអ៊ីរ៉ង់ធ្លាក់មកឈរលេខ៣ ក្នុងតារាងចំណាត់ថ្នាក់ពូល C ដោយ ៣ប្រកួតឈ្នះ២ និងចាញ់១ ខណៈ អ៊ីរ៉ាក់ និងបារ៉ែន ឈរនៅលេខ១ និងលេខ២ ៣ប្រកួតឈ្នះ២ និងស្មើ១ មាន៧ពិន្ទុដូចគ្នា៕

https://s4.kh1.co/__image/w=567,h=280,q=100/cd/cdd797e0b5c4ab1f5731b1292dc6e50a4201f276.png

សូមទស្សនាវីដេអូ Highlight រវាងបារ៉ែន និងអ៊ីរ៉ង់នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T