ជក់ចិត្ត! Mahrez ស៊ុត២គ្រាប់ជួយអាល់ហ្សេរីបំបាក់កូឡុំប៊ីក្នុងលទ្ធផល ៣ទល់នឹង0 (មានវីដេអូ)

//s4.kh1.co/32/32475de1970d7876b5970c350bb7f68e91c8b36d.jpg
កីទ្បា

 ១៦-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អាល់ហ្សេរី៖ កាលពីរាត្រីថ្ងៃអង្គារម្សិលមិញនេះមានការប្រកួតលក្ខណៈមិត្តភាពមួយដ៏ជក់ចិត្តមួយរវាងក្រុមជម្រើសជាតិអាល់ហ្សេរីប្រកួតគ្នាជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតនេះគេសង្កេតឃើញថាក្រុមជម្រើសជាតិកូឡុំប៊ីហាក់មានការសម្រុកច្រើនទៅលើក្រុមជម្រើសជាតិអាល់ហ្សេរីដោយស៊ុតបាន៧ជើងចំគោលដៅ៤ដងប៉ុន្តែមិនអាចទម្លុះសំណាញ់ទីក្រុមអាល់ហ្សេរីបាននោះទេ ផ្ទុយទៅវិញក្រុមជម្រើសជាតិអាល់ហ្សេរីស៊ុតបាន៥ជើងប៉ុណ្ណោះចំគោលដៅ៤ដងសម្រចទីបានរហូតដល់ទៅ៣គ្រាប់។

កីឡាករ Baghdad Bounedjah (រូបភាព៖ gettyimages)
កីឡាករ Baghdad Bounedjah (រូបភាព៖ gettyimages)

៣គ្រាប់ក្រុមរបស់ក្រុមអាល់ហ្សេរីរកបានដោយកីឡាករ Baghdad Bounedjah នៅនាទីទី១៥ ចំណែកឯគ្រាប់ទី២និងទី៣ធ្វើបានដោយខ្សែបម្រើស្លាបរបស់ក្រុម Manchester City កីឡាករ Riyard Mahrez នៅនាទីទី២០និង៦៥។

កីឡាករ Riyard Mahrez និង​មិត្តរួមក្រុម 
កីឡាករ Riyard Mahrez និង​មិត្តរួមក្រុម 

ដូច្នេះការប្រកួតបញ្ចប់ទៅដោយក្រុមជម្រើសជាតិអាល់ហ្សេរីទទួលជ័យជម្នះទៅលើក្រុមជម្រើសជាតិកូឡុំប៊ីក្នុងលទ្ធផល៣ទល់នឹង០៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖

កាប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T