អា​និ​ច្ចា​! កម្មករ​ចិញ្ចឹម​ត្រី​ម្នាក់ ធ្លាក់​ចុះ​ម៉ាស៊ីន​កៀប​ជាប់​.​ក​យ៉ាង​រន្ធត់ (​​មានវី​ដេ​អូ​)

//s4.kh1.co/c5/c5aed3e9845a791a0e6c7d05790b6d2706723784.jpg
សង្គម

 ១៦-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ជា​កម្មករ​ចិញ្ចឹម​ត្រី​ម្នាក់​ត្រូវ​ម៉ាស៊ីន​កូរ​ចំណី​ត្រី​វាយ​បោក​ជាប់​.​ក បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជី​វីត​នៅ​ពេល​បញ្ជូន ទៅ​កាន់​មណ្ឌល​សុខភាព​ព្រែក​ព្នៅ ខណៈ​ពេល​កំពុង​តែ​ធ្វើការ ហើយ​ធ្លាក់​ចូល​ក្នុង​ម៉ាស៊ីន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩​នៅ​ចំណុច​ស្រះ​ត្រី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ម៉ៅ ម៉េ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​ចិញ្ចឹម​ត្រី ស្នាក់​នៅ​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ស្រមោច ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

បើ​តាម​កម្មករ​ដូច​គ្នា​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ រូ​ម​ទាំង​កម្មករ​២​នាក់​ទៀត​បាន​រៀបចំ​បង្កាត់ភ្លើង ដើម្បី​លាយ​កន្ទក់​ធ្វើ​ជា​ចំណី​ត្រី ខណៈនោះ​ក៏​បាន​បញ្ឆេះ​ម៉ាស៊ីន ដើម្បី​កូរ​ចំណី​ត្រី​ផង​ដែរ ។

កម្មករ​ដដែល​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ចំណី​ត្រី​ប្រា​ឆ្អិន​ហើយ កម្មករ​២​នាក់​បាន​ជញ្ជូន​យក​ទៅ​ដាក់​នៅ​មាត់​ស្រះ ដោយឡែក​ជន​រង​គ្រោះ​កំពុង​តែ​នៅ​ក្នុង​រោង​ម៉ាស៊ីន ។ ខណៈនោះ​មិនដឹង​ថា មូលហេតុ​អ្វី​នោះ​ទេ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន ហើយ​ត្រូវ​បាន​ម៉ាស៊ីន​កូរ​បោក​កៀប​ជាប់​.​ក​តែ​ម្តង ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ត្រូវ​បាន​កម្មករ​ដូច​គ្នា​មក​ឃើញ ក៏​បាន​ពន្លត់​ម៉ាស៊ីន ហើយ​ហៅ​ថៅកែ​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ព្រែក​ព្នៅ តែ​ត្រូវ​គ្រូពេទ្យ​និយាយ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

បើ​តាម​នគរបាល​បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​សង្ស័យ​ថា កម្មករ​រូប​នោះ​បាន​យក​ប៉ែល​​មក​ឈូស​ចំណី​ត្រី​ដែល​នៅ​ជាប់មាត់​ម៉ាស៊ីន​កូរ​ចំណី​ត្រី​នោះ ហើយ​ត្រូវ​ម៉ាស៊ីន​កូរ បោក​ធ្លាក់​ចូល​ក្នុង​ម៉ាស៊ីន រួច​កៀប​ជាប់​.​ក បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ។ លុះ​នៅ​រសៀល​ថ្ងៃ​នោះ​ផង​ដែរ សមត្ថ​កិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ផង​ដែរ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួរ​សារ​នាំ​យក​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

https://s5.kh1.co/__image/w=650,h=379,q=100/7b/7bc447e286e75413a3760db24f6949deb41e9c9d.jpg
https://s6.kh1.co/__image/w=650,h=379,q=100/b8/b8f6a7e191679b9b1e51648d425c531e7d517d75.jpg
https://s5.kh1.co/__image/w=650,h=379,q=100/43/436c878d4f2ecc3416c77260e58d423dd3bca03a.jpg
https://s4.kh1.co/__image/w=650,h=379,q=100/67/671cb2210361183044849745c2f60760383e04e0.jpg
https://s5.kh1.co/__image/w=650,h=379,q=100/a5/a5ff97eb9c51bb060a9885689a5ee60426c4f4d6.jpg
https://s4.kh1.co/__image/w=650,h=379,q=100/cb/cb0a8e83d78ec71124900d2020cda12ef226eb4d.jpg
https://s4.kh1.co/__image/w=650,h=379,q=100/38/382150a69d01bc14d00ff5e7efb5c3c1bf9a139f.jpg
https://s4.kh1.co/__image/w=650,h=379,q=100/0b/0b6896030dbbf8f536ca6b0466661ef9b0dfb30a.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T