មរណភាពរបស់ Sulli និង Jonghyun ធ្វើឲ្យហ្វេនៗព្រួយបារម្ភដល់ Taeyeon គ្រប់គ្នា

//s4.kh1.co/65/65cd6abb1bd79b4db796fa4706a8b81ba91dee03.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បើគិតទៅ មរណភាពរបស់ Sulli​ ដែលជាអតីតសមាជិកក្រុម តារាK-Popដ៏ល្បី F(x) បានកន្លងផុត២ថ្ងៃមកហើយ ប៉ុន្តែ នៅតែបន្សល់ទុក នៅភាពសោកសៅដល់ហ្វេនៗគ្រប់គ្នា មិនថាក្នុង ឬក្រៅស្រុកនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ចំពោះការចាកចេញ គ្មានថ្ងៃវិលត្រឡប់របស់ Sulli បានធ្វើឲ្យអ្នករាល់គ្នា សោកស្ដាយស្រណោះដល់ នាងគ្រប់គ្នា មិនគួរណាតារាស្រីសាច់សខ្ចីរូបនេះ សម្រេចចិត្តបញ្ចប់ជីវិតទាំងអាយុ២៥ឆ្នាំ ក្មេងវ័យបែបនេះសោះ។

ជាមួយគ្នានេះដែរ ក្រោយពី Sulli បានចាកចេញទៅ អ្នកគាំទ្រទាំងអស់ បានបញ្ចេញអារម្មណ៍ព្រួយបារម្ភដល់នាង Taeyeon មេក្រុមSNSD​ ខ្លាំងណាស់ ដោយសារតែអ្នកទាំងពីរ មានទំនាក់ទំនងជាមិត្តភក្ដិជិតស្និទ្ធ ដូចជាបងប្អូនបង្កើតទៀតផង។

ក្នុងនោះដែរ Taeyeon មិនដឹងជាពិបាកធ្វើចិត្ត បែបណាទេ ក្រោយពីឆ្លងកាត់រឿងដ៏ក្ដុកក្ដួល បាត់បង់មនុស្សជិតស្និទ្ធ ដល់ទៅ២នាក់ គឺលោក​ Jonghyun និង Sulli ដែលសុទ្ធតែបានធ្វើអត្តឃាតខ្លួនឯង ព្រោះតែការចំអក មើលងាយពី មនុស្សជុំវិញខ្លួនបែបនេះ។

ជាពិសេស Taeyeon បានពន្យារពេល ចំពោះការវិលត្រឡប់ ជាមួយអាល់ប៊ុមថ្មី« Purpose»​ដែលត្រៀមនឹងចេញនៅថ្ងៃទី២២ ខែតុលា ហើយសិល្បៈករទាំងអស់ នៃផលិតកម្មSM ក៏បានលុបចោលនិងពន្យារពេល សកម្មភាពសិល្បៈផ្សេងៗផងដែរ៕

Taeyeon
Taeyeon
Taeyeon និងSulli
Taeyeon និងSulli
Taeyeon និងSulli
Taeyeon និងSulli
Taeyeon និង Jonghyun
Taeyeon និង Jonghyun
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T