គ្រូអ៊ីរ៉ាក់៖ ខ្ញុំគិតថាកាយសម្បាទារបស់ក្រុមកម្ពុជាតូចពិតមែន ប៉ុន្តែពួកគេលេងបានយ៉ាងល្អក្នុងការប្រកួតនេះ

//s4.kh1.co/65/65520c2fc36f69e9c7a8338ca29caf4d719e1e5c.jpg
កីទ្បា

 ១៦-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមគោព្រៃកម្ពុជាបានរងបរាជ័យក្នុងដីក្រោមថ្វីជើងក្រុមជើងខ្លាំងអ៊ីរ៉ាក់ក្នុងលទ្ធផល០-៤ ក្នុងការប្រកួត FIFA World Cup Qatar ឆ្នាំ២០២២ វគ្គជម្រុះបឋមជុំទីពីរកាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=365,q=100/86/86ab7326eb55f2c642dd715ceaf78129c0e13c21.jpg

លោក Srečko Katanec ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីរ៉ាក់បានថ្លែងក្នុងសន្និសីទកាសែតក្រោយបញ្ចប់ការប្រកួតថា៖

"ជាដំបូងខ្ញុំសូមអរគុណដល់កីឡាកររបស់ខ្ញុំដែលបានយកឈ្នះក្រុមកម្ពុជាថ្ងៃនេះ ហើយជាការពិតណាស់ពួកយើងគួរតែស៊ុតបញ្ចូលទីបានច្រើនជាងនេះ។"

លោក Srečko Katanec បានបន្តទៀតថា៖

លោក Srečko Katanec ថ្លែងក្នុងសន្និសិទកាសែត
លោក Srečko Katanec ថ្លែងក្នុងសន្និសិទកាសែត

"ខ្ញុំគិតថាកាយសម្បាទារបស់ក្រុមកម្ពុជាតូចពិតមែន ប៉ុន្តែពួកគេលេងបានយ៉ាងល្អក្នុងការប្រកួតនេះ។ ការលេងបាល់ខ្ពស់និងការកាត់បាល់ចូលរបស់យើងចូលក្នុងតំបន់ប្រអប់១១ម៉ែត្ររបស់កម្ពុជាវាជាយុទ្ធសាស្រ្តក្នុងការលេងរបស់យើង។"

គួររម្លឹកផងដែរថាប្រកួតបន្ទាប់ក្រុមជម្រើសជាតិកម្ពុជាយើងនឹងត្រូវប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិហុងកុងក្រៅដីក្នុងថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ៕

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T