អ្នកសៀមរាប នឹងទទួលបានកាដូពិសេសពី អេ អាយ អេ ខេមបូឌា!

//s5.kh1.co/a4/a4db5ddcbc287187c68dbbb6bb1c5dddad275f10.jpg
សង្គម

 ១៦-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

សៀមរាប៖ អេ អាយ អេ ខេមបូឌា បានធ្វើយុទ្ធនាការមួយ ដែលមានឈ្មោះថា “Paint Siem Reap Red” ដូចនេះប្រជាជននៅសៀមរាបនឹងទទួលបានកាដូពី អេ អាយ អេ ខេមបូឌា ដូចជា កាតាបសិក្សាសម្រាប់ការចាប់ផ្តើមការសិក្សាក្នុងឆ្នាំថ្មី ឆ័ត្រសម្រាប់អាជីវករ និងកាដូរាប់ពាន់ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់ផ្តើមនៅដើមខែតុលានេះ រាល់កាដូដែល អេ អាយ អេ ខេមបូឌា បានផ្តល់ជូនអតិថិជន សហគ្រាសតូចៗ សិស្ស និងសាធារណជនទូទាំងក្រុងសៀមរាប និងមានភ្ជាប់ជាមួយនឹងបណ្ឌអញ្ជើញមកធ្វើការពិនិត្យសុខភាពលើតម្រងនោម និងលំពែងដោយឥតគិតថ្លៃ ដែលធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅសាខា អេ អាយ អេ សៀមរាប

សកម្មភាពទាំងអស់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អេ អាយ អេ ក្នុងការជួយប្រជាជនថែរក្សាសុខភាព និងរស់នៅប្រកបដោយសុខភាពល្អ។

កាដូពិសេសពី អេ អាយ អេ ខេមបូឌា
កាដូពិសេសពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោក។

អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែងរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ៕

កាដូពិសេសពី អេ អាយ អេ ខេមបូឌា
កាដូពិសេសពី អេ អាយ អេ ខេមបូឌា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T