ជើងខ្លាំងអ៊ឺរ៉ាក់ ឈ្នះកម្ពុជា ៤-០ ឡើងទៅឈរលេខ១ បណ្ដោះអាសន្ន (មានវីដេអូ)

//s5.kh1.co/ae/ae9ef79a120808955ba9750956bfd64d8ae5aaeb.jpg
កីទ្បា

 ១៦-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ជើងខ្លាំងអ៊ីរ៉ាក់ ដោយលទ្ធផល ៤ទល់នឹង០ កាលពីយប់មិញនៅក្នុងការប្រកួតពូល C វគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ក្រោមក្រសែភ្នែកអ្នកគាំទ្រជិត ៥ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត (រូបភាព: Virak Chey)
សកម្មភាពក្នុងការប្រកួត (រូបភាព: Virak Chey)

៤គ្រាប់របស់ក្រុមមកពីអាស៊ីខាងលិចរកបានដោយកីឡាករ ៤រូបផ្សេងគ្នាក្នុងម្នាក់មួយគ្រាប់ក្នុងរួមមានកីឡាករ Ibrahim Bayesh, Mhanad Ali, Amjad Attwan និង Ibrahim Al-Qafaje ដោយក្នុងចំណោម ៤គ្រាប់នោះមាន ៣គ្រាប់សម្រេចបានដោយការប្រើក្បាលតែត។

សកម្មភាពក្នុងការប្រកួត (រូបភាព: Virak Chey)
សកម្មភាពក្នុងការប្រកួត (រូបភាព: Virak Chey)

នៅក្នុងការប្រកួតនោះ ក្រុមកម្ពុជាយើងក៏មានឱកាសក្នុងការរកគ្រាប់បាល់ម្ដង ជាពីរដងដែរ ប៉ុន្តែមិនអាចសម្រេចទីចុងក្រោយបាននោះទេ។  

សកម្មភាពក្នុងការប្រកួត (រូបភាព: Virak Chey)
សកម្មភាពក្នុងការប្រកួត (រូបភាព: Virak Chey)

មួយគូទៀតនៅក្នុងពូល C កាលពីយប់មិញបានបញ្ចប់ទៅដោយលទ្ធផលម្ចាស់ផ្ទះបារ៉ែន យកឈ្នះជើងខ្លាំងអ៊ីរ៉ង់ ១ទល់នឹង០។

ក្រោយឈ្នះកម្ពុជា កាលពីយប់មិញធ្វើឲ្យអ៊ីរ៉ាក់ឡើងទៅឈរលេខ១ បណ្ដោះអាសន្នក្នុងពូល C ខណៈកម្ពុជានៅលេខ៥ បន្ទាប់ពី ៤ប្រកួត ស្មើ១ និងចាញ់៣៕

https://s5.kh1.co/__image/w=650,h=115,q=100/19/19c4ad09d7586e722ace15d80fbd54be5d8263dc.png

សូមទស្សនាវីដេអូ Highlight រវាងកម្ពុជា និងអ៊ីរ៉ាក់នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T