ឈប់ឆ្ងល់ទៀតទៅ! នេះជាមូលហេតុស្រីៗដុះរោមច្រើនដូចប្រុសៗ!

//s4.kh1.co/f5/f57bd0138523f7db8e40c6662df307caf5885b35.jpg
នារី

 ១៦-តុលា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ជាធម្មតា មនុស្សប្រុស មានរោមច្រើន ក្រាស់ និងខ្មៅខ្លាំង នៅលើទីតាំងភាគច្រើន នៃរាងកាយ។ ប៉ុន្ដែ ក៏មាន​ស្រីៗ​ខ្លះដែរ ​ដុះ​រោមច្រើន​នៅ​លើរាងកាយ ដូចជា ដៃ ជើង និងបបូរមាត់ ជាដើម។ នេះ​បណ្ដាល​មកពី​បញ្ហា​សុខភាព ហើយ​អត្ថបទ​នេះ នឹងជម្រាប​ជូន​គ្នាយើង​អំពី​មូលហេតុ​សំខាន់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. បញ្ហាសេណេទិក

បញ្ហា​ដុះរោម​ក្រាស់ និង​ខ្មៅ លើ​រាងកាយ​មនុស្ស​ស្រីៗនេះ អាចបណ្ដាល​មកពី​បញ្ហា​តំណពូជ ដោយ​ជីដូន ឬអ្នកជំនាន់​មុន ធ្លាប់​កើត​បញ្ហា​នេះ។ មិនថា យើង​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ខ្លាំង​ប៉ុនណា​ទេ យើង​មិន​អាច​ក្លែងបន្លំ​សេណេទិក​បាន​ទេ។

២. អតុល្យភាព​អ័រម៉ូន

ការដុះរោមច្រើន និងយ៉ាងលឿន​​លើ​រាងកាយ អាចបណ្ដាល​មកពី​អតុល្យភាព​អ័រម៉ូន​បុរស (តេស្ដូស្ដេរ៉ូន)។ ទាំងប្រុស ទាំងស្រី សុទ្ធតែ​មាន​អ័រម៉ូន​នេះ តែ​ជាធម្មតា ស្រីៗ មាន​អ័រម៉ូន​នេះ កម្រិតទាប បើធៀប​នឹង​អ័រម៉ូន​ស្រី។ ក្នុងករណី រាងកាយ​របស់​ស្រីៗ មាន​ការ​កើនឡើង​អ័រម៉ូន​បុរស​ច្រើន ស្រីៗ​ក៏មាន​អាកប្បកិរិយា តាម​ស្ថានភាព​របស់​អ័រម៉ូន​ផងដែរ។ ករណី​មួយ​ទៀត គឺ​នៅពេល​មាន​ការធ្លាក់ចុះ​កម្រិត​អ័រម៉ូន​ស្រី (Estrogen) ដែល​បណ្ដាល​មកពី​ការ​អស់រដូវ។

៣. បញ្ហា​ក្រពេញ Adrenal

ក្រពេញ Adrenal ស្ថិតនៅ​ខាងលើ​តម្រងនោម ហើយ​បើវា​មិនដំណើរការ​ទេ អ័រម៉ូន​នឹង​មាន​ការ​កែប្រែ ដោយ​ការដុះរោម​ច្រើន​លើ​រាងកាយ ជាសញ្ញា​ធំ​មួយ នៃ​ការ​ប្រែប្រួល។ ក្រៅពី​ដុះរោម វាបណ្ដាល​ឲ្យ​លើសឈាម ឡើងទម្ងន់ផ្នែកខាងលើ ឈឺក្បាល និង​ខ្សោយ​សាច់ដុំ ជាដើម។

៤. រោគសញ្ញា Polycystic Ovarian

រោគសញ្ញា Polycystic Ovarian ជាមូលហេតុ​រួម បង្កឲ្យ​ដុះរោម ហើយ​ប្រសិនបើ​ស្រីៗ​មាន​បញ្ហា​រដូវ​មិនទៀង អាច​ប្រឈម​នឹង​រោគសញ្ញា​នេះ។ វាបណ្ដាល​មកពី​អូវែ​រីកធំ ដែល​មាន​ផ្ទុក​សារធាតុ​រាវ ហៅថា Follicles ដែល​ចាំបាច់​ត្រូវ​ព្យាបាល។ ក្រៅពី​បង្ក​ឲ្យ​ដុះរោម រោគសញ្ញា​នេះ ក៏​បណ្ដាល​ឲ្យ​ឈឺក្បាល អស់កម្លាំង គេងមិនលក់ និង​អារម្មណ៍​ប្រែប្រួល​ខ្លាំង​ផងដែរ។

៥. កំណើន​ជាលិកា​ខុសប្រក្រតី

បើសិន​ការដុះរោម កើតឡើង​យ៉ាងលឿន ត្រឹម​ប្រមាណ ២-៣​ខែ​ប៉ុណ្ណោះ យើង​ត្រូវទៅ​ជួប​គ្រូពេទ្យ ភ្លាមៗ។ ការ​ដុះរោម​ច្រើន ជាសញ្ញា នៃ​ការ​កើនឡើង​កម្រិតអ័រម៉ូន​តេស្ដូស្តេរ៉ូន និង​អាចបណ្ដាល​មកពី​កំណើន​ជាលិកា​ខុសប្រក្រី​មួយ​ចំនួន ឬ​ដុំសាច់ ដែល​បញ្ចេញ​អ័រម៉ូន​បុរស។ ករណី​នេះ មិនមែន​ធម្មតា​ទេ ដោយ​យើង​ចាំបាច់ ត្រូវ​ទៅជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T