ហ្វេនកើនឡើងច្រើន ក្រោយពេលនាងស្លាប់បាត់! ពេលនេះ SM រៀបចំកន្លែងគោរពសពសាធារណៈសម្រាប់ពួកគេ

//s4.kh1.co/c9/c94f506af67929468c85113bb8e4a104f80774cc.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ មុននេះបន្តិច ផលិតកម្ម SM បានបញ្ចេញសេចក្ដីប្រកាសមួយជាផ្លូវការ នៅលើបណ្តាញអ៊ីនធើណែត ដើម្បីឆ្លើយតបទៅនឹង ក្រុមអ្នកគាំទ្រដែលកំពុងតែជ្រួលច្របល់ខ្លាំង រឿងពិធីបុណ្យសពរបស់ តារាស្រីល្បីឈ្មោះ Sulli។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយើងតាមសេចក្ដីថ្លែងការដំបូង ពីក្រុមគ្រួសាររបស់ Sulli បានឲ្យដឹងថា ពួកគេគ្រោងនឹងរៀបចំពិធីបុណ្យសពរបស់នាង យ៉ាងស្ងប់ស្ងាត់បំផុត ដោយគ្មានការចូលរួមពីអ្នកគាំទ្រ ឬក្រុមអ្នកសារព័ត៌មានឡើយ។ ដូច្នេះហើយផលិតកម្ម បានសម្រេចចិត្តរៀបចំកន្លែងថ្មីមួយ ជាទីតាំងសម្រាប់ឲ្យហ្វេន និងមហាជនបានចូលរួម ធ្វើការបួងសួង និងគោរពវិញ្ញាណក្ខន្ធរបស់ Sulli ជាលើកចុងក្រោយ។

កម្មវិធីនេះនឹងរៀបចំឡើង នៅថ្ងៃទី ១៥ ខែតុលា ចាប់ពីម៉ោង ៤ល្ងាច រហូតដល់ម៉ោង ៩យប់ (ម៉ោងនៅកូរ៉េ) និងថ្ងៃទី១៦ ខែតុលា ចាប់ពីពេលថ្ងៃត្រង់រហូតដល់ម៉ោង ៩យប់ នៅឯអគារបុណ្យសព របស់មន្ទីរពេទ្យ Shinchon Severance៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Sulli
រូបភាព Sulli
រូបភាព Sulli
រូបភាព Sulli
រូបភាព Sulli
រូបភាព Sulli
រូបភាព Sulli
រូបភាព Sulli
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T