នោះៗ!! Atletico Madrid ដាក់គោលដៅចម្បង ក្នុងការនាំចូលខ្សែប្រយុទ្ធជួរមុខម្នាក់របស់ PSG

//s5.kh1.co/7b/7b53d0d1ac594fe44fa21a9880def4c07d25caee.jpg
កីទ្បា

 ១៥-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ Atletico Madrid ត្រូវបានរាយការណ៍មកថាបានដាក់គោលចម្បងក្នុងការនាំយកខ្សែប្រយុទ្ធរបស់ Paris Saint-Germain កីឡាករ Edinson Cavani។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Edinson Cavani
កីឡាករ Edinson Cavani

ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ ដែលចូលលេងឲ្យជើងឯកបារាំងបានចំនួន ២៩៣ប្រកួត រំពឹងថានឹងចាកចេញពី Paris Saint-Germain ដោយមិនមានតម្លៃខ្លួនស្របពេលដែលកិច្ចសន្យារវាងគេនិងក្លិបនឹងផុតសុពលភាពនៅខែមិថុនា ឆ្នាំ២០២០។

អ្នកចាត់ការទូទៅរបស់ At.Madrid លោក Diego Simeone បាននឹងកំពុងស្វែងរកខ្សែប្រយុទ្ធមកបន្ថែមក្នុងក្រុម ខណៈ ៨ប្រកួតកន្លងមកក្នុងរដូវកាលនេះ ក្រុមរបស់លោករកបានត្រឹមតែ ៧គ្រាប់ប៉ុណ្ណោះ បើទោះបីជាចំណាយលុយ ១១៣លានក្នុងការទិញយកខ្សែប្រយុទ្ធ Joao Felix ក៏ដោយ។

កីឡាករ Edinson Cavani
កីឡាករ Edinson Cavani

បើតាមប្រភពពីប្រទេសអេស្ប៉ាញលោក Simeone នឹងព្យាយាមទិញយក Cavani ក្នុងទីផ្សារខែមករាខាងមុខ ដើម្បីពង្រឹងបន្ថែមតំបន់ខាងលើរបស់ក្រុម។ យ៉ាងណាមានប្រភពពីក្នុងប្រទេសអង់គ្លេសថាបិសាចក្រហម Manchester United ក៏ចង់បានខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបនេះដូចគ្នា៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T