អាយុមិនចេះតិច! តែណុប បាយ៉ារិទ្ធ លេងស្ទីលថតយ៉ាងសង្ហា

//s4.kh1.co/fb/fb4c272e7f4fe46159b2abf5545df3ad66d9d77a.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានស្គាល់រួចមកហើយពី​ លោក ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងប្រុស ដ៏ល្បីល្បាញមួយរូប ប្រចាំផលិតកម្មហង្សមាស មានទឹកដមសម្លេងពីរោះរណ្ដំ​និងអាចរក្សាប្រជាប្រិយភាព បានដដែល ទោះជាបានស្ថិតនៅក្នុងវិស័យនេះ រៀងយូរឆ្នាំមកហើយក្ដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ក្រៅពីសម្លេងពិរោះហើយ ណុប បាយ៉ារិទ្ធ បានឆាបយកការចាប់អារម្មណ៍ពីហ្វេនៗបានជាច្រើន ដោយសារតែរូបសម្បត្តិ ស្រស់សង្ហាក្មេងជាងវ័យ និងស្ទាយ៍តុបតែងខ្លួនបានទាន់សម័យ មិនឲ្យចាញ់ក្មេងៗ ស្រករក្រោយប៉ុន្មានទេ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាចម្រៀងសាច់សខ្ជីរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ មើលទៅមានភាពប្រណីតណាស់ អមដោយម៉ូតសក់យ៉ាងកាលីប និងប្លែកភ្នែក មិនសមនឹងអាយុខ្ទង់ សាមសិបឆ្នាំនោះឡើយ។

ទន្ទឹមនឹងនេះដែរ ក្រោយពីឃើញរូបថតនោះភ្លាម ធ្វើឲ្យហ្វេនៗទាំងអស់របស់លោក សុទ្ធសឹងតែពេញចិត្តជាមួយស្ទីលថតរូប ថែមទាំងបានបញ្ចេញមតិសរសើរពី រូបសម្រស់ក្មេងជាងវ័យមិនដាច់ពីមាត់តែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T