ពេលតុបតែងខ្លួនបែបនេះ រឹតតែធ្វើឲ្យ Punika កាន់តែស្រដៀងនឹង Angelina កាន់តែខ្លាំង

//s5.kh1.co/ab/ab0d8c49e0e22f9cf85c6e96d9c4d48ac04b7cd2.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ កាលពីពេលថ្មីៗនេះ តារាសម្តែង និងជាម៉ូដែលដ៏ល្បីឈ្មោះ កញ្ញា Polfah Punika បានបង្ហោះរូបប៉ុន្មានសន្លឹក នៅក្នុងគណនីអ៊ីនស្តារក្រាមរបស់ខ្លួន ជាមួយនឹងការតុបតែងខ្លួន យ៉ាងប្លែកភ្នែកខុសពីសព្វដង ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបថតទាំងអស់នោះ គឺតារាស្រី កញ្ញា Polfah Punika បានផ្លាស់ប្ដូរការតុបតែងខ្លួន ទៅតាមតារាសម្ដែងស្រីដ៏ឆ្នើម គឺអ្នកនាង Angelina Jolie ដែលកំពុងតែទទួលបានចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមផងដែរ។ ដោយឡែក អ្វីដែលសំខាន់នោះ គឺការតុបតែងខ្លួនមួយឈុតនេះ បានរឹតតែធ្វើឲ្យរូបសម្រស់របស់តារាស្រី កញ្ញា Punika កាន់តែស្រដៀងនឹង តារាស្រី អ្នកនាង Angelina Jolie រឹតតែខ្លាំង ដោយសឹងតែច្រឡំគ្នាម្ដងៗ។

គួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលគ្រប់គ្នាគិតថា កញ្ញា Punika ស្រដៀងនឹងតារាបរទេសរូបនេះ ព្រោះថាតាំងតែពីការប្រកួត Miss International តារាស្រីរូបនេះក៏ធ្លាប់ត្រូវបានមហាជនសរសើរថានាងមានទម្រង់មុខស្រដៀងនឹង តារាស្រី អ្នកនាង Angelina ខ្លាំងណាស់​ផងដែរ៕

ចង់ជ្រាបច្បាស់​ សូមទស្សនារូបភាពខាងក្រោមនេះ៖

Punika
Punika
Punika
Punika
Punika
Punika
Punika តុបតែងមុខតាម Angelina
Punika តុបតែងមុខតាម Angelina
Punika តុបតែងមុខតាម Angelina
Punika តុបតែងមុខតាម Angelina
Punika តុបតែងមុខតាម Angelina
Punika តុបតែងមុខតាម Angelina
Angelina
Angelina
Angelina
Angelina
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T