មិនទាន់មានគម្រោងរៀបការមែន តែ Jeab lalana និងមិត្តស្រី សាងសង់វីឡា ដែលជាញើសឈាមរួមគ្នា យ៉ាងស្កឹមស្កៃ

//s6.kh1.co/ee/eeee41c8ded0d2b29087a08bf7b8ce2d66d6bf28.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ បន្ទាប់ពីស្នេហាភេទដូចគ្នា របស់តារាសម្ដែង និងជាគ្រូពេទ្យដ៏មានប្រជាប្រិយភាព Jeab Lalana ត្រូវបាន​ទម្លាយជាសាធារណៈមក ក្នុងនោះក៏មានលេចលឺដំណឹងរៀបការរវាងអ្នកទាំងពីរ ដោយសារបច្ចុប្បន្ននេះ ទំនាក់ទំនងរបស់អ្នកទាំងពីរក៏បានទទួលស្គាល់ ពីក្រុមគ្រួសារទាំងសងខាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបីតារាសម្ដែង Jeab lalana និងគូស្នេហ៍ មិនទាន់ប្រែក្លាយឈ្មោះជាស្វាមីភរិយាពេញច្បាប់ក៏ពិតមែន តែពួកគេក៏បានចូលរួមរស់នៅ ជាមួយគ្នាយ៉ាងមានសុភមង្គលដូចជាប្ដីប្រពន្ធតារាដទៃទៀតផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះអ្វីដែលរឹតតែពិសេសនោះ គឺ​ Jeab និងមិត្តស្រី បានបង្ហាញវីឡាកំពុងតែសាងសង់យ៉ាងស្កឹមស្កៃ ដោយនេះក៏ជាកម្លាំងញើសឈាម របស់គូស្នេហ៍មួយគូនេះ បានខិតខំប្រឹងប្រែងជាមួយគ្នា ហើយវាក៏ជាជំហានដំបូង នៃការចាប់ផ្ដើមសាងជីវិតគ្រួសារមួយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Jeab និងមិត្តស្រី
Jeab និងមិត្តស្រី
Jeab និងមិត្តស្រី
Jeab និងមិត្តស្រី
Jeab និងមិត្តស្រី
Jeab និងមិត្តស្រី
Jeab
Jeab
ម៉ូតវីឡាដែលកំពុងតែសាងសង់
ម៉ូតវីឡាដែលកំពុងតែសាងសង់
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T