ក្ដៅៗ!! បាល់ទាត់កម្ពុជា នៅពូល A ជាមួយម្ចាស់ផ្ទះហ្វីលីពីន ព្រឹត្តិការណ៍ស៊ីហ្គេម 2019

//s4.kh1.co/fe/fe6307ba92877a6f7add7872b90eeb8501231458.jpg
កីទ្បា

 ១៥-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អាស៊ីអាគ្នេយ៍៖ កម្ពុជា ស្ថិតក្នុងពូល A ជាមួយហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, និងទីម័រខាងកើត លើប្រភេទវិញ្ញសាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ 2019 ដែលប្រទេសហ្វីលីពីនធ្វើជម្ចាស់ផ្ទះ។ ខណៈពូល B មាន៦ក្រុមគឺ ថៃ, ឥណ្ឌូនេស៊ី, វៀតណាម, ឡាវ, សិង្ហបុរី និង ប្រ៊ុយណេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=596,q=100/2d/2d313af7f301dd0307b088ddd4ac93bf421c97db.jpg

វិញ្ញសាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ SEA GAMES 2019 លើកនេះតម្រូវឲ្យកីឡាករមានអាយុក្រោម ២២ឆ្នាំ ប៉ុន្តែក៏អនុញ្ញាតឲ្យមានកីឡាករលើសអាយុ ២នាក់ផងដែរ។

សម្រាប់ក្រុមកម្ពុជានៅក្នុងព្រឹត្តិការណ៍កម្រិតតំបន់មួយនេះ មិនដែលឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ ដោយធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលប៉ុណ្ណោះ។

ប៉ុន្តែសម្រាប់ឆ្នាំ២០១៩នេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda និងគ្រូបង្វឹកលោក Felix G. Dalmas យើងនឹងរង់ចាំមើលទាំងអស់គ្នាថាតើកម្ពុជាអាចចារប្រវត្តិសាស្រ្តក្នុងការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងបានដែរឬទេ។

លោក Keisuke Honda និងលោក Felix G. Dalmas
លោក Keisuke Honda និងលោក Felix G. Dalmas

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩៕​

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T