ទម្លាប់មិនល្អមួយចំនួន ជាមូលហេតុធ្វើឲ្យឈឺសន្លាក់ទាំងវ័យក្មេង!

//s5.kh1.co/a0/a0d37672b0c3d52d203092ed1ec82a889aea638a.jpg
នារី

 ១៥-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

និយាយដល់​រឿង​ឈឺ​សន្លាក់ គ្នា​យើង​ច្បាស់​ជា​​គិត​ដល់​ប៉ាម៉ាក់​ អ៊ំៗ​ចាស់ៗ​មិន​ខាន ប៉ុន្តែ​ជំងឺ​នេះ ទោះ​យើង​កំពុង​ស្ថិត​នៅវ័យ​ក្មេង ​ក៏អាច​ក់ត​បាន​ដែរ ពិសេស​គ្នា​យើង​មាន​ទម្លាប់​រស់​នៅ​មិន​ល្អ​មួយ​ចំនួន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង ទម្លាប់​មិន​ល្អ​នាំ​ឲ្យ​យើង​ឈឺ​សន្លាក់​ទាំង​វ័យ​ក្មេ​ងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- លើស​ទម្ងន់

បើទម្ងន់យើង​​កើន​ត្រឹម ​១គីឡូ ក៏​ដោយ ក៏​អាច​បង្កើន​សម្ពាធ​​លើ​សន្លាក់​ជង្គង់​ បណ្តាល​​​ឲ្យ​ខ្នង ត្រគាក និង​ប្រអប់​ជើង ​ឈឺ​បានដូច​គ្នា។ បន្ថែម​ពី​នោះ បញ្ហា​​លើស​ទម្ងន់​ នឹង​​បង្ក​ឲ្យ​មាន​ការ​ហើម និង​​រលាក​លើរាង​កាយបាន។ ហេតុ​នេះ ​គ្នា​យើង​​គួរ​គប្បី​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន។

២- ទម្លាប់​ចុច​​ទូរសព្ទ​ច្រើន

​ចុច​ទូរសព្ទ​ច្រើន ​​ធ្វើ​ឲ្យ​សរសៃ​ពួរ​​​ដៃ​ និង​ស្រោម​សន្លាក់​ឆ្អឹង​ប្រអប់​ដៃ រងការ​រលាក។ លើស​ពី​នេះ ទម្លាប់​ចុច​ទូរសព្ទ​ច្រើន​ ក៏​បណ្តាល​ឲ្យ​​ឆ្អឹង​​ក និង​​សាច់​ដុំ​ស្មា​រង​សម្ពាធ​ ជា​ហេតុ​ឲ្យ​​កន្លែង​ទាំង​នេះ​មាន​បញ្ហា​ បង្ក​ជា​ការ​ឈឺ​ចាប់​បាន​ផង​ដែរ។

៣- ឧស្សាហ៍​ពាក់​ស្បែក​ជើង​កែង​ចោត (នារី​ៗ)

ស្បែក​ជើង​​​កែង​ចោត​កាន់​តែខ្ពស់ ធ្វើ​​ឲ្យ​ទម្ងន់យើង​​ ដាក់​សម្ពាធ​លើ​ចុង​ប្រអប់​ជើង​​ខាង​មុខ ដោយ​ត្រូវ​ធ្វើ​ការ​ទ្រ​ទម្ងន់​ខ្លាំងជាង​មុន​។ បើ​ពាក់​រាល់​ថ្ងៃ​ទៀត​នោះ ​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ឆ្អឹង​សន្លាក់​ប្រអប់​ជើង​ទៅ​ថ្ងៃ​ខាង​មុខ​។

៤- ស្ពាយរបស់​ធ្ងន់ៗ​

សម្ពាធ​កាបូប​ធ្ងន់​ៗ​ ​ប្រៀប​ដូច​​នឹងការ​បង្កើន​ទម្ងន់ ​ក៏​ជាការ​ដាក់​​សម្ពាធ​​ទៅ​លើ​ផ្នែក​ផ្សេង​ៗរបស់​​សន្លាក់​ឆ្អឹង ពិសេស​ឆ្អឹង​ក និង​ស្មា ​បង្ក​ឲ្យ​​​មាន​បញ្ហា​បាន ដូច្នេះ​គួរ​​លៃ​សម្ពាយ កុំ​ឲ្យ​ធ្ងន់​ខ្លាំង​ពេក។

៥- មិន​សូវ​ពត់​ពែន​ខ្លួន

ចូលចិត្ត​នៅ​ស្ងៀម​​ទ្រឹងៗ មិន​សូវពត់​បត់​បែន​ខ្លួន ក៏មិន​​ល្អសម្រាប់​ឆ្អឹង​សន្លាក់​​​​ដែរ។ អ្នក​ជំនាញ​សុខភាព​ជា​ច្រើន​លើក​ឡើង​ថា យូរ​ៗ​ម្តង ក្រោយ​ការ​អង្គុយ​ធ្វើ​ការ​ងារ ឬ​សិក្សា​យូរ ការ​ពត់​ខ្លួន​​ជា​​​សកម្មភាព​ល្អ​មួយ ជួយ​សម្រាល​សម្ពាធ​​​លើ​ឆ្អឹង​សន្លាក់​​​​បាន។

៦- គេង​មិន​គ្រប់​គ្រាន់

ទម្លាប់​ចូល​គេង​​មិន​បាន​ស្កប់​ស្កល់ ​អាច​បង្ក​ជា​បញ្ហាមួយ​ដល់​ឆ្អឹង​ដូច​គ្នា ព្រោះ​ការ​​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា ​គេង​ពុំ​បាន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​សាច់​ដុំ​ និង​ឆ្អឹង ពិសេស​ឆ្អឹង​សន្លាក់​ មិន​បាន​សម្រាក មិន​អាច​ទទួល​បបាន​​ថាម​ពល​​ឡើង​វិញ ដែល​ជា​ហេតុ​បង្ក​បញ្ហា ឲ្យ​ឆ្អឹង​ទាំង​នោះ​ងាយ​ឈឺ​ចាប់​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T