សំណាងណាស់! ទារិកាទើបនឹងកើត ត្រូវម្តាយយកទៅកប់ចោលក្នុងក្អម អាយុថ្លៃមិនស្លាប់!

//s5.kh1.co/13/13ba438c0164e95c94564943c77bc315911b7c0a.jpg
សង្គម

 ១៥-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ឥណ្ឌា៖ ទារិកាទើបនឹងកើតដ៏គួរឲ្យអាណិតម្នាក់ អាយុថ្លៃត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ក្រោយត្រូវម្តាយចិត្តខ្មៅយកទៅកប់ចោលទាំងរស់ក្នុងក្អម ស្ថិតក្នុងទីក្រុង Bareily រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា កាលពីពេលថ្មីៗកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទារិការងគ្រោះ
ទារិការងគ្រោះ

បើយោងតាមប្រភពសារព័ត៌មាន នេះអាចចាត់ទុកបានថា ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងនឹកស្មានមិនដល់មួយ ដែលទារិករងគ្រោះខាងលើនេះ គឺត្រូវបានប្រទះឃើញ និងជួយសង្គ្រោះដោយគ្រួសាររបស់លោក Hitesh Kumar ដែលកំពុងតែកើតទុក្ខក្រៀមក្រំរឿងកូនរបស់ខ្លួនបានស្លាប់។

ពោលគឺមានន័យថា នៅក្នុងថ្ងៃកើតហេតុនោះ នាង Vaishali ដែលជាភរិយារបស់លោក Hitesh Kumar គឺបានកើតទុក្ខឈឺចាប់ ដោយសារតែ ស្លាប់កូនក្នុងពោះ ឬរលូតកូន។ ក្រោយមកពួកគេក៏បានរៀបចំពិធីបុណ្យតូចតាចមួយឲ្យកូនរបស់ពួកគេ និងបានជួលគេ(កម្មករ)ឲ្យជីកដីមួយកន្លែងដើម្បីកប់កូនដែលបានស្លាប់ទៅនោះ។  

កន្លែងផ្នូរកប់ទារិកា
កន្លែងផ្នូរកប់ទារិកា

ខណៈកំពុងតែកាយជីកដីសុខៗ ដល់ជម្រៅប្រហែលជាជិតមួយម៉ែត្រ កម្មករ រួមនឹងលោក Hitesh ក៏ស្រាប់តែភ្ញាក់ផ្អើល ដោយសារតែប៉ះនឹងក្អមដីមួយ ដែលត្រូវបានរុំដាក់នៅក្នុងថង់បាវមួយ។ ក្រោយមក ភ្លាមៗនោះ បន្ទាប់ពីពួកគេបានលើកយកថង់បាវនោះមកមើល ក៏ស្រាប់តែប្រទះឃើញទារិកាម្នាក់ (ស្រី) ដែលត្រូវបានគេរុំដាក់នៅក្នុងក្អម ទាំងដែលនាងនៅមានជីវិត និងបានស្រែកយំយ៉ាងខ្លាំង។

ក្រោយកើតហេតុ គ្រួសាររបស់លោក Hitesh Kumar ក៏បាននាំយកទារិកាតូចនោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់តែម្តង។ ទារិការងគ្រោះនេះ មានទម្ងន់ត្រឹមតែ១,១គីឡូក្រាមតែប៉ុណ្ណោះ។ បច្ចុប្បន្នស្ថិតនៅក្រោមការព្យាបាល និងមើលថែទាំយ៉ាងយកចិត្តទុកដាក់ ដោយក្រុមគ្រូពេទ្យរកឃើញថា នាងបានឆ្លងមេរោគសួត។

ទារិកាត្រូវបានគេដាក់ក្នុងក្អមយកទៅកប់
ទារិកាត្រូវបានគេដាក់ក្នុងក្អមយកទៅកប់

ជុំវិញនឹងករណីខាងលើនេះ គ្រូពេទ្យជឿជាក់ថា ទារិការងគ្រោះនេះ អាចតស៊ូរស់បានដោយសារតែ នាងទទួលបានអុកស៊ីសែនមួយចំនួន តាមរយៈរន្ធញើសដី។ ព្រោះថាផ្នូរដីកប់នោះមានសភាពមិនហាប់ណែន និងនៅថ្មីៗ។ ប៉ុន្តែប្រសិនបើពុំបានជួយសង្គ្រោះទាន់ពេលវេលាទេ ទារិកាក៏នឹងអាចស្លាប់ដូចគ្នាបានផងដែរ។

គ្រូពេទ្យនិយាយទៀតថា ដោយសារតែទារិការងគ្រោះឆ្លងមេរោគសួត ហេតុដូចនេះនាងមិនអាចទទួលបានការផ្តល់ចំណីដោយផ្ទាល់ណាមួយបាននោះទេ។ ដូច្នេះក្រុមគ្រូពេទ្យព្យាយាមព្យាបាលនាងទៅតាមលទ្ធភាពដែលអាចទៅរួច។

ទារិកាកំពុងតែទទួលការសង្គ្រោះ
ទារិកាកំពុងតែទទួលការសង្គ្រោះ

ដោយឡែក ប្តីប្រពន្ធលោក Hitesh និងនាង Viashali វិញ ក៏បាននិយាយដែរថា រឿងរ៉ាវមួយនេះវាពិតជាអស្ចារ្យ ដែលហាក់បីដូចជា ការវិលត្រលប់មកវិញនូវកូនស្រីរបស់ពួកគេ ដែលបានស្លាប់ទៅនោះយ៉ាងអីចឹង។

ប្តីប្រពន្ធមួយគូនេះបានលើកឡើងថា ពួកគេមានសេចក្តីសង្ឃឹមថា នឹងទទួលយកទារិកាដែលត្រូវបានម្តាយយកទៅកប់ចោលនេះ មកចិញ្ចឹមបីបាច់ធ្វើជាកូនរបស់ពួកគេផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទារិកាកំពុងតែទទួលការសង្គ្រោះ
ទារិកាកំពុងតែទទួលការសង្គ្រោះ
ទារិកាកំពុងតែទទួលការសង្គ្រោះ
ទារិកាកំពុងតែទទួលការសង្គ្រោះ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T