ប្លែកភ្នែកណាស់ ផេន ខេត កែមុខមាត់លើកនេះ

//s4.kh1.co/cd/cd90e64da88e45616e06393e33db4a1ae860fa57.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បើគិតទៅ កញ្ញា ផេន ខេត ដែលជាតារាសម្ដែងស្រី ​និងជាពិធីការិនី ដែលសម្បូរដោយសម្ដីចាក់ទឹកមិនលិច និងកាយវិការក្រមិចក្រមើម ទើបតែប្រលូកក្នុង វិស័យសិល្បៈមួយរយៈខ្លីប៉ុណ្ណោះ បានទាញយកការចាប់អារម្មណ៍ បានពីទស្សនិកជនរាល់គ្នា មិនចេះតិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាស្រីរូបនេះ បានធ្វើឲ្យមហាជនសរសើ មិនដាច់ពីមាត់ ពីសម្រស់ដ៏ប្លែកភ្នែក និងភាពក្លាហាន ដែលហ៊ានវះកាត់ជាមួយមុខកាំបិត ដើម្បីផ្លាស់ប្ដូរខ្លួនឯង ឲ្យក្លាយជាជានារីពេញលេញ ។

ជាមួយគ្នានេះដែរ បន្ទាប់ពី ឆ្លងកាត់ការវះកាត់ កែសម្ផស្សជាច្រើនដងរួចមក កាលពីពេលថ្មីៗនេះ ផេន ខេត បានសម្រេចចិត្តកែប្រែ ទម្រង់មុខជាថ្មី ឲ្យមើលទៅតូចជាងមុខ ដែលហៅថា មុខV កំពុងពេញនិយមខ្លាំងណាស់។

អ្វីដែលពិសេស ផេន ខេត បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុក មើលទៅខុសប្លែកឆ្ងាយ ពីពេលដែលមិនទាន់កែ ដោយតារាស្រីរូបនេះ ហាក់ដូចជាពេញចិត្តជាមួយមុខមាត់តូច ដូចកូនក្រមុំជ័រ មួយនេះទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ផេន ខេត
ផេន ខេត
ផេន ខេត
ផេន ខេត
ផេន ខេត
ផេន ខេត
ផេន ខេត ពីមុន
ផេន ខេត ពីមុន
ផេន ខេត ពីមុន
ផេន ខេត ពីមុន
ផេន ខេត បច្ចុប្បន្ន
ផេន ខេត បច្ចុប្បន្ន
ផេន ខេត បច្ចុប្បន្ន
ផេន ខេត បច្ចុប្បន្ន
ផេន ខេត
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T