គ្រួសារត្រកូល Milan ទាំងពីរប្រជែងគ្នាដណ្ដើមយកកីឡាករឆ្នើមរូបនេះពី Arsenal

//s6.kh1.co/e9/e936f1b12b4fcc29c29e84343c3c3c33ca722056.jpg
កីទ្បា

 ១៥-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អ៊ីតាលី៖ ក្លិបធំពីរនៅអ៊ីតាលី Serie A គឺក្លិប ​Inter Milan និង AC Milan ត្រូវបានគេរាយការណ៍បានធ្វើការប្រជែងគ្នាដណ្ដើមយកខ្សែបម្រើប្រយុទ្ធកីឡាករ​ Mesut Ozil ពី Arsenal។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់កីឡាករ Mesut Ozil ទំនងអាចនឹងចាកចេញពីក្រុមកាំភ្លើងធំ Arsenal នៅខែមករាខាងមុខនេះបន្ទាប់ពីរូបគេមិនសូវមានឱកាសបានចូលប្រកួតក្រោមការដឹកនាំរបស់លោក Unai Emery ដោយរូបគេបង្ហាញខ្លួនបានតែ២លើកប៉ុណ្ណោះក្នុងរដូវកាលនេះ។

  កីឡាករ​ Mesut Ozil
  កីឡាករ​ Mesut Ozil

យោងទៅតាមកាសែត Calciomercato បានអោយដឹងថាក្លិប Inter Milan និង AC Milan ចាប់អារម្មណ៍ក្នុងការនាំយក Ozil ទៅកាន់ទឹកដីអ៊ីតាលី ប៉ុន្តែដោយសារតែប្រាក់ពលកម្ម ៣៥ម៉ឺនផោន(ឬប្រហែល៤៤ម៉ឺនដុល្លារអាមេរិក) ក្នុង១សប្ដាហ៍របស់គាត់អាចជាឧបសគ្គក្នុងការផ្ទេរនេះ។ ដូច្នេះមានន័យថា Ozil អាចចាកចេញត្រឹមលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះនៅខែមករាខាងមុខលុះត្រាតែកុងត្រារបស់គាត់ផុតកំណត់ជាមួយនឹង Arsenal ទើបគាត់អាចចាកចេញជាអចិន្ត្រៃយ៍បាន។

  កីឡាករ​ Mesut Ozil
  កីឡាករ​ Mesut Ozil

គួរបញ្ជាក់ផងដែរថា Ozil បានផ្ទេរពីក្រុម ​Real Madrid មកចូលរួមជាមួយ Arsenal ក្នុងឆ្នាំ២០១៣ ក្នុងតម្លៃ៤៧លានអឺរ៉ូ(ឬប្រហែល៥១លានដុល្លារអាមេរិក) ដោយស៊ុតបញ្ចូលទីបាន៣២គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន៥២ដងក្នុងការបង្ហាញខ្លួនចំនួន១៦៧លើក ហើយកុងត្រារបស់គាត់នឹងត្រូវផុតកំណត់ជាមួយនឹងក្រុមកាំភ្លើងធំ Arsenal  នៅឆ្នាំ២០២១ ខាងមុខនេះ ៕

ប្រភព៖ Mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T