ស្ត្រីម្នាក់និយាយមិនចង់ចេញ ក្រោយពីឃើញផ្ទះរបស់ខ្លួន ត្រូវអ្នកជួលបំផ្លាញយ៉ាងចាស់ដៃ និងបន្សល់ទុកបំណុលជាង ៦ម៉ឺនដុល្លារ

//s6.kh1.co/53/53fd95a09e190375a8d0c91ae72d71d0b17ba74d.jpg
សង្គម

 ១៥-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អេស៉្បាញ៖ ស្ត្រីម្នាក់ជាម្ចាស់ផ្ទះជួលមួយកន្លែងនៅក្នុងខេត្ត Orihuela ប្រទេសអេស៉្បាញ និយាយមិនចង់ចេញ ក្រោយពីឃើញផ្ទះដែលខ្លួនបានដាក់ជួល ត្រូវរងនូវការខូតខាតយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ ស្ត្រីម្នាក់មានឈ្មោះថា Helen France អាយុ៤៦ឆ្នាំ បានចែករំលែករូបភាពទៅលើបណ្ដាញអ៊ិនធើណែត នៃការខូតខាតផ្ទះលំហែកាយរបស់ខ្លួនដែលបានដាក់ជួល ធ្វើឲ្យមហាជនជាច្រើនសម្ដែងនូវការហួសចិត្តយ៉ាងខ្លាំង។

ប្រភពបានឲ្យដឹងថា ក្នុងឆ្នាំ២០១៥ អ្នកស្រី Helen បានចំណាយប្រាក់សន្សំរបស់ខ្លួនទិញផ្ទះមួយខ្នងទុកសម្រាប់លំហែកាយ។ លុះក្នុងឆ្នាំ២០១៨ អ្នកស្រីក៏សម្រេចចិត្តដាក់ជួល ដើម្បីទទួលបានប្រាក់ចំណូលប្រចាំខែ។ ក្រោយមក អ្នកស្រីចង់បញ្ឈប់ការជួលវិញ ដោយសារតែអ្នកជួលនោះមិនព្រមបង់ប្រាក់ថ្លៃឈ្នួលសោះឡើយ។ 

អ្នកស្រី Helen France បាននិយាយថា៖

«ពួកគេមិនព្រមចាកចេញ ថែមទាំងគំរាមសម្លាប់ខ្ញុំ ដោយយកកាំបិតទៅចាក់ជាប់នឹងសាឡុងទៀតផង។ ស្ថានភាពពេលនោះគឺធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់។ ផ្ទះនោះគឺមានសភាពពិបាកនឹងរស់នៅខ្លាំងមែនទែន។»

ប្រភពបានបន្ដថា អ្នកជួលនោះបានបោះគ្រឿងសង្ហារឹមចោលតាមបង្អួច វាយបំបែកជញ្ជាំង ឥដ្ឋ និងបាញ់ថ្នាំពណ៌ពេញផ្ទះបាយជាដើម។ លើសពីនេះទៀត ពួកគេថែមទាំងមិនព្រមបង់ថ្លៃទឹកភ្លើង និងថ្លៃឈ្នួល ដែលសរុបអស់ប្រមាណ ៦៣,០៥២​ដុល្លារអាមេរិក។

អ្នកស្រី Helen France បានឲ្យដឹងទៀតថា អ្នកស្រីបានប្ដឹងប៉ូលិសជាច្រើនដង ប៉ុន្ដែមិនមានលទ្ធផលអ្វីនោះទេ ព្រោះច្បាប់ក្នុងប្រទេសអេស៉្បាញ ប្រសិនបើម្ចាស់ផ្ទះចង់បញ្ឈប់ការជួល គឺត្រូវឆ្លងកាត់តុលាការជាមុនសិន។  ដូច្នេះ អ្នកស្រីបានចំណាយប្រាក់ដើម្បីរៀបចំស្នើសុំបញ្ឈប់ការជួល ទៅកាន់តុលាការផ្ទាល់។

យ៉ាងណាមិញ ក្រោយពីបណ្ដេញអ្នកជួលចេញរួចមក អ្នកស្រីត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីជួសជុលផ្ទះឡើងវិញ ដើម្បីទុកជាកាដូជូនទៅដល់កូនស្រីនៅពេលដែលគាត់ចាស់ទៅ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T