Antoine Pinto ឆ្លើយបែបណា ពេលដែលអ្នកគាំទ្រ សួរត្រង់ៗថា គេកំពុងតែតាមញ៉ែBaifern?

//s5.kh1.co/43/43d09b5b581a8e4683858a2d8281e5f78f772c10.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ កាលពី​ពេល​ថ្មី​ៗ​មាន ការ​ចាប់​អារម្មណ៍​​យ៉ាង​ព្រោង​ព្រៀត ពីសំណាក់​អ្នកគាំ​ទ្រ ​ចំពោះការ​សរសេរ​caption​ ប្លែកៗបែប​បញ្ឆិត​បញ្ឆៀង ​របស់Antoine Pinto ​ដែលអត្ថន័យ​​ដូច​ជា ​ចង់​ឆ្លង​ឆ្លើយ​ទៅកាន់​ ​​តារាស្រី​Baifern ជា​ហេតុ​ដែល​ធ្វើ​ឲ្យ ​​អ្នក​គាំ​ទ្រ​ជា​ច្រើន​គិត​ថា ​តារា​ប្រុស​រូប​នេះ​គឺ​កំពុត​តែ​ ចាប់​អារម្មណ៍​និង​តាម​ញ៉ែBaifern ​​ផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយ​ទ្រាំ​នឹង​ភាព​ងឿង​ឆ្ងល់​មិន​បាន ​ក៏​មាន​អ្នក​គាំ​ទ្រមួយ​ចំនួន​បាន​ សួរ​ត្រង់​ៗទៅកាន់​​តារាប្រុស​រូប​នេះ​តែ​ម្តងថា ​រូប​គេគឺ​កំពុង​តែ​តាម​ញ៉ែ ​តារាស្រីBaifern មែនទេ? ​ក្រោយមក​គេ​ក៏​ឃើញ​ថា ​តារា​ប្រុស​រូប​នេះ​បាន​បង្ហោះ​ ​សំណួរ​និង​ចម្លើយ​នៅ​លើ​ Story Instagram របស់​ខ្លួន​ព្រម​ជាមួយ​​ចម្លើយ​ថា​រូប​គេ​គឺ​គ្រាន់​តែ​ជា ​អ្នក​គាំ​ទ្ររបស់​តារាស្រីBaifern Pimchanok ​តែប៉ុណ្ណោះ​។

មិន​ត្រឹម​តែប៉ុណ្ណោះ​កីឡា​ករ​ប្រដាល់ និង​ជា​តារាសម្តែង​ប្រុស​​Antoine Pinto ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​មូល​ហេតុ​ដែល​រូប​គេ​តែង​តែ ​ចូល​ទៅ​ធ្វើ​ការ​Comment ក្នុង​រូប​ដែល​នាង​បាន​បង្ហោះ​ក្នុង​Instagram ជាញឹក​ញាប់​នោះ ​ក៏​ព្រោះ​តែ​រូប​គេមានការ​កោត​សរសើរ ទៅ​កាន់​តារាស្រី​រូប​នេះ​តែប៉ុណ្ណោះ​៕ ​

Antoine Pinto
Antoine Pinto
Antoine Pinto
Antoine Pinto
Antoine Pinto
Antoine Pinto
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T