នាងស្លាប់ទៅហើយទើបគេនឹកដល់! បទ «Peach» ដែល IU តែងឲ្យ Sulli មានអ្នកស្ដាប់ច្រើនបំផុតយប់មិញ

//s6.kh1.co/b5/b5386cba6c8429659ab50d379a9b6345c27742f8.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ បទចម្រៀង Peach របស់ IU បានក្លាយជាថ្នាំបន្សាបការឈឺចាប់មួយ សម្រាប់ក្រុមគ្រួសារ ក៏ដូចជាហ្វេនៗដែលស្រលាញ់គាំទ្រ Sulli កន្លងមក បន្ទាប់ពីនាងបានចាកចេញទៅឆ្ងាយពីពួកគេ កាលពីថ្ងៃម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បទចម្រៀងនេះដែរ បានចេញផ្សាយកាលពីឆ្នាំ២០១២ ដែលវាត្រូវបានស្គាល់ថា ជាបទចម្រៀងនិយាយរៀបរាប់ពីសម្រស់ និងភាពគួរឲ្យស្រលាញ់របស់ Sulli សម្រាប់ទស្សនៈ និងការមើលឃើញរបស់បុរសម្នាក់។

IU បានតាំងចិត្តនិពន្ធបទនេះឡើងមក ដើម្បីបង្ហាញពិភពលោកពីភាពគួរឲ្យស្រលាញ់របស់ Sulli ដែលជាមិត្តជាទីស្រលាញ់របស់នាង។ ចំណែក Sulli ផ្ទាល់ក៏ធ្លាប់បាននិយាយអំពីបទចម្រៀងនេះផងដែរ នៅក្នុងកម្មវិធីវិទ្យុ MBC កាលពីខែសីហា ឆ្នាំ២០១៣។ នាងបាននិយាយថា IU និងនាងបានរៀបចំកម្មវិធីតន្រ្តីជាមួយគ្នា ហើយ IU បានសរសេរចម្រៀងឲ្យនាង មានចំណងជើងថា «Peach» ពេលនោះអ្នកគាំទ្ររបស់នាង បានហៅនាងថា Peach ទៀតផង។ នាងពិតជារំភើបចិត្តខ្លាំងណាស់។

សម្រាប់បទចម្រៀងនេះផងដែរ ត្រូវបានមនុស្សជាច្រើនយកមកស្ដាប់ឡើងវិញ កាលពីយប់មិញនេះ គឺបន្ទាប់ពីបានដឹងថា Sulli បានស្លាប់ទៅហើយ ព្រោះតែជំងឺ Depression៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Sulli
រូបភាព Sulli
រូបភាព IU 
រូបភាព IU 
រូបភាព IU និង Sulli 
រូបភាព IU និង Sulli 
រូបភាព IU និង Sulli 
រូបភាព IU និង Sulli 
រូបភាព IU និង Sulli 
រូបភាព IU និង Sulli 
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T