ម្ចាស់ជើងឯក World Cup ឆ្នាំ២០១៨ ជម្រើសជាតិបារាំងបានត្រឹមស្មើក្នុងដីជាមួយនឹងក្រុមទួរគីខកខានយក៣ពិន្ទុក្នុងពូល H (មានវីដេអូ)

//s4.kh1.co/c8/c827777e0956c43cb398c57a8d5b4deada2e1eff.jpg
កីទ្បា

 ១៥-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បារាំង៖ ការប្រកួតក្នុងពូល H រវាងក្រុមជម្រើសជាតិបារាំងក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Stade de France ទទួលស្វាគមន៍ក្រុមភ្ញៀវទួរគីក្នុងព្រឹត្តិការណ៍ជម្រុះយូរ៉ូ២០២០កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=434,q=100/f4/f49f3f410e3b9d50254d12fa7a19afb4c97d2da1.jpg

ក្រុមម្ចាស់ផ្ទះបារាំងបានដាក់គំនាបយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវដោយមានឱកាសស៊ុតរហូតដល់ទៅ១៨ជើងចំគោលដៅ១០ដង ប៉ុន្តែហាក់បីដូចជាពុំសូវមានសំណាងនោះទេដោយសម្រចទីបានតែ១គ្រាប់ប៉ុណ្ណោះ ចំណែកឯក្រុមភ្ញៀវវិញស៊ុតបាន៥ជើងចំគោលដៅ១ដងទម្លុះសំណាញ់ទីបាន១គ្រាប់ដូចគ្នា។

ក្រុមជម្រើសជាតិបារាំងជាអ្នករកគ្រាប់បាល់នាំមុខតាមរយៈកីឡាករ Olivier Giroud នៅនាទីទី៧៦ ចំណែកឯ១គ្រាប់តាមស្មើរបស់ក្រុមភ្ញៀវធ្វើបានដោយកីឡាករ Kaan Ayhan នៅនាទីទី៨២។

កីឡាករ Giroud  
កីឡាករ Giroud  

ដូច្នេះការប្រកួតបញ្ចប់ទៅដោយក្រុមទាំងពីរប្រកួតស្មើគ្នាក្នុងលទ្ធផល១ទល់នឹង១ ដោយចែកគ្នាម្នាក់១ពិន្ទុជួយអោយក្រុមទាំងពីរទទួលបាន១៩ពិន្ទុស្មើគ្នាក្នុងចំណោម៨ប្រកួតខណៈពេលដែលក្រុមទួរគីឈរចំណាត់ថ្នាក់លេខ១រីឯក្រុមបារាំងឈរចំណាត់ថ្នាក់លេខ២៕

កីឡាករ Kaan Ayhan 
កីឡាករ Kaan Ayhan 

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ់ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T