ស្រស់ៗណាស់ នេះជារូបភាពការងារ ថតផ្សាយពាណិជ្ជកម្មចុងក្រោយ មុនពេល Sulli ស្លាប់មួយថ្ងៃ

//s4.kh1.co/91/914ebcf8ac2a817f13addec4894ad274b1ef4111.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ នៅក្នុងសង្គមសិល្បៈKpop ពិតជាកក្រើកខ្លាំងមែនទែន ក្រោយប៉ូលីស ក៏ដូចជាផលិតកម្ម SM បានបង្ហាញនូវសារយ៉ាងច្បាស់ថា នាង Sulli អតីតសមាជិកក្រុម F(x) បានទទួលមរណភាព ដោយការធ្វើអត្តឃាតចងក. សម្លាប់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយដំណឹងតារាស្រីរូបនេះ ទទួលមរណភាពមហាជនជាច្រើនបានសម្តែងក្តីក្រៀមក្រំយ៉ាងខ្លាំង ព្រោះមិននឹកស្មានថារូបនាងគិតខ្លី សម្លាប់ខ្លួនទាំងវ័យក្មេងបែបនេះសោះ។

ដោយឡែក បន្ទាប់ពីការសម្លាប់របស់ Sulli មក ស្រាប់តែនៅលើបណ្តាញសង្គមបានបញ្ចេញរូបថតរបស់នាង Sulli ប៉ុន្មានសន្លឹក កាលពីថ្ងៃទី១៣ មុនពេលនាងស្លាប់មួយថ្ងៃ ដោយរូបនាងបានថតស្ពតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនមួយ ជាមួយនឹងទឹកមុខយ៉ាងស្រស់ស្រាយ មើលមិនដឹងថានាងកំពុងតែមានជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរនោះទេ។

ម៉្យាងវិញទៀត សម្រាប់រូបភាពទាំងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រស្រណោះ និងអាណិតតារាស្រីរូបនេះយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាការងារថតផ្សាយពាណិជ្ជកម្មនោះ គឺជាការងារចុងក្រោយ និងថ្ងៃចុងក្រោយសម្រាប់ជីវិតរបស់នាងនោះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Sulli
Sulli
ការងាររបស់ Sulli មុននាងស្លាប់មួយថ្ងៃ
ការងាររបស់ Sulli មុននាងស្លាប់មួយថ្ងៃ
ការងាររបស់ Sulli មុននាងស្លាប់មួយថ្ងៃ
ការងាររបស់ Sulli មុននាងស្លាប់មួយថ្ងៃ
ការងាររបស់ Sulli មុននាងស្លាប់មួយថ្ងៃ
ការងាររបស់ Sulli មុននាងស្លាប់មួយថ្ងៃ
ការងាររបស់ Sulli មុននាងស្លាប់មួយថ្ងៃ
ការងាររបស់ Sulli មុននាងស្លាប់មួយថ្ងៃ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T