ស្នាមញញឹមក្លែងក្លាយ! តាមពិត Sulli បង្ហាញអាការៈប្លែកៗតាំងពី១ខែមុន តែគ្មានអ្នកណាអើពើសោះឡើយ

//s6.kh1.co/e7/e754d245425a60dfad043e0dc7e81835cc75b68b.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ក្រោយពី ដំណឹងមរណភាពរបស់ តារាកូរ៉េស្រីដ៏ល្បីSulli បានផ្សាយចេញកាលពីម្សិលមិញរួចមក ធ្វើឲ្យប្រជាជនកូរ៉េ ព្រមទាំងហ្វេនៗក្នុង និងក្រៅស្រុក សឹងតែមិនចង់ជឿនិងតក់ស្លុតយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា តារាស្រីរូបនេះ បានសម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯង នៅក្នុងអគារខុនដូរមួយកន្លែង ដែលនេះមិនមែនជាលើកទីមួយ ដែលនាងបានធ្វើរឿងបែបនេះទេ ប៉ុន្តែ កាលពីលើកមុន ត្រូវបានគេឃើញ និងជួយសង្គ្រោះទាន់។

យ៉ាងណាមិញ ការចាកចេញទៅ គ្មានថ្ងៃត្រឡប់របស់Sulli ហាក់ដូចជាឆាប់រហ័សពេក សឹងតែធ្វើឲ្យអ្នករាល់គ្នា ទទួលយកមិនបាន ព្រោះតារារូបនេះ តែងតែមានស្នាមញញឹម ដ៏ស្រស់ប្រិមប្រិយ និងបង្ហាញកាយវិការរស់រវើក គួរឲ្យស្រលាញ់ជានិច្ច។

ជាក់ស្ដែង យោងតាមប្រភពមួយ បានឲ្យដឹងថា មួយខែមុនពេលដែល Sulli ដាច់ចិត្តសម្លាប់ខ្លួនបែបនេះ នាងក៏ធ្លាប់បានបង្ហើបពី អាការៈប្លែកៗ ដោយមិនសូវលេង និងនិយាយច្រើន ដូចពេលមុនទេ។

លើសពីនេះ អតីតសមាជិកក្រុម F(x)រូបនេះ បានបកស្រាយ ក្នុងបទសម្ភាស៍មួយថា៖  

«​នាងបានរងគ្រោះពី ការសើចចំអក មើលងាយ រិះគន់បែបជាន់ពន្លិច ពីសំណាក់បណ្ដាញសង្គម ព្រមទាំងមានបញ្ហាឆាប់ ភិតភ័យតាំងពីតូចផងនោះ ទើបបណ្ដាលឲ្យនាង កាន់តែធ្លាក់ជ្រៅក្នុងភាពឈឺចាប់ រហូតដល់ថ្នាក់មានជំងឺម៉្យាង ហៅថា សម្ពាធផ្លូវចិត្ត»៕

ដោយឡែក ក្នុងពេលនោះដែរ គ្មានអ្នកណាម្នាក់ ចង់យល់ និងចាប់ស្ដាប់រាល់បញ្ហាដែលSulli បានប្រាប់នោះទេ មានតែចាំអង្គុយរិះគន់ និងសើចចំអកឲ្យនាង រហូតដល់កត្តាទាំងនោះហើយ ទើបត្រូវបាត់បង់ សិល្បករមួយរូប ទៀតបែបនេះ៕

បន្ថែមពីនេះដែរ នេះមិនមែនជា លើកទីមួយដែល តារាK-Pop បានសម្រេចចិត្តសម្លាប់ខ្លួន ដោយសារតែ មតិរិះគន់នោះទេ បើគិតត្រឹម៣ឆ្នាំចុងក្រោយនេះ មាន៣រូប ហើយសុទ្ធសឹងតែមកពីមូលហេតុៗដូចគ្នាទាំងអស់៕

Sulli
Sulli
ទឹកមុខបង្កប់ដោយភាពសោកសៅរបស់ Sulli
ទឹកមុខបង្កប់ដោយភាពសោកសៅរបស់ Sulli
ទឹកមុខបង្កប់ដោយភាពសោកសៅរបស់ Sulli
ទឹកមុខបង្កប់ដោយភាពសោកសៅរបស់ Sulli
មរណភាពរបស់ Sulli
មរណភាពរបស់ Sulli
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T