អាណិតណាស់! តារាសម្តែង ផល្លារ ទាល់ខ្លាំងដល់ថ្នាក់ អត់លុយបង់ថ្លៃផ្ទះ ត្រូវម្ចាស់ផ្ទះចាក់សោរមិនឲ្យចូល (មានវីដេអូ)

//s6.kh1.co/59/598aa88af09ab3cb6fe0adc56002d8c15b7934c3.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាព និយមសម្តែងរឿងកុន អប់រំនានា បានបង្ហាញស្ថានភាពដ៏ក្តុកក្តួលនាពេលបច្ចុប្បន្ន ដែលកំពុងតែខ្វះខាតជីវភាពខ្លាំង គ្មានប្រាក់សូម្បីតែបង់ផ្ទះគេប្រចាំខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ តារាសម្តែង អ្នកនាងផល្លារ បានធ្វើការរៀបរាប់ទាំងទឹកភ្នែក ខណៈពេលដែលបច្ចុប្បន្ននេះជីវភាពរបស់ខ្លួនកំពុងតែពិបាកខ្លាំង ខ្វះខាតទាំងលុយ រីឯជំងឺក៏កំពុងតែចូលមកក្នុងខ្លួន។

តាមរយៈវីដេអូតារាស្រីរូបនេះ បានធ្វើការរៀបរាប់បន្ថែមថា សម្រាប់ការជួលផ្ទះក៏គ្មានប្រាក់ឲ្យគេ ដែលធ្វើឲ្យម្ចាស់ផ្ទះបិទទ្វារចាក់សោរលែងឲ្យចូល និងរស់នៅទៀត ខណៈពេលដែលពួកគាត់កំពុងតែខ្វះខាតខ្លាំង មានតែលើកម្រាមដៃ១០សុំការជួយពីមហាជនប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួលនៅក្នុងចិត្ត ដែលមិននឹកស្មានថា តារាស្រីរូបនេះមានជីវិតឡូយឆាយ សប្បាយតែនៅក្នុងរឿង តែធាតុពិតគាត់កំពុងតែជួបការលំបាកខ្លាំងបែបនេះ៕

វីដេអូពី៖ សិល្បករកម្ពុជា

សូមទស្សនាវីដេអូខាងក្រោមនេះ៖

តារាសម្តែងផល្លារ
តារាសម្តែងផល្លារ
តារាសម្តែងផល្លារ
តារាសម្តែងផល្លារ
មិត្តរួមអជីពយំអាណិត
មិត្តរួមអជីពយំអាណិត
តារាសម្តែងផល្លារ
តារាសម្តែងផល្លារ
តារាសម្តែងផល្លារ
តារាសម្តែងផល្លារ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T