ស្មាតហ្វូនជំនាន់ថ្មី vivo Nex 3 ប្រកាសចេញលក់ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជាហើយ!

//s5.kh1.co/1e/1ed15b201a7ec421a7c71e2cc85411046156a4c1.jpg
បច្ចេកវិទ្យា

 ១៥-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅថ្ងៃនេះក្រុមហ៊ុន vivo បានប្រកាសចេញលក់ជាផ្លូការស្មាតហ្វូនជំនាន់ថ្មី vivo Nex 3 នៅក្នុងប្រទេសកម្ពុជាហើយ ជាមួយនឹងតម្លៃ 899 ដុល្លារ។ vivo Nex Series ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា គឺជាស្មាតហ្វូនដែលមានភាពច្នៃប្រឌិតថ្មីៗជាច្រើនរបស់ក្រុមហ៊ុន vivo បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន vivo Nex S ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើង និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ដែលបង្ហាញវត្តមានកាលពីឆ្នាំមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលនេះក្រុមហ៊ុនបានបញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូឌែលដូចជា Vivo Nex 3 ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាជាច្រើន ដែលស្រដៀងគ្នាទៅនឹងម៉ូឌែលជំនាន់មុនរបស់វាផងដែរ។ សម្រាប់ម៉ូឌែលជំនាន់ថ្មីចុងក្រោយ គឺមានភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 855 Plus

ស្មាតហ្វូនជំនាន់ថ្មី vivo Nex 3
ស្មាតហ្វូនជំនាន់ថ្មី vivo Nex 3

ស្មាតហ្វូនស៊េរីថ្មី Vivo Nex 3 នេះនឹងមានការពង្រឹងទៅលើប្រព័ន្ធថតរូបសម្រាប់កាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ ដែលមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ មានទំហំ 64MP Main  13MP Telephoto និង 13MP Ultra-Wide។ សម្រាប់សេនស័រកាមេរ៉ានេះ​ អាចធ្វើការថតរូបភាពច្បាស់នៅក្នុងកម្រិតខ្ពស់ និងសេនស័រដែលមានទំហំ 1/1.171-inches បើធៀបជាមួយនឹងសេនស័រស្តង់ដារដែលមានទំហំ 1/2.55-inch Sensor។ អ្នកអាចមើលឃើញនូវភិចសែល 0.8 micron pixels នៅលើកាមេរ៉ាទំហំ 48MP ផងដែរ។

ស្មាតហ្វូន Vivo Nex 3 នេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវកាមេរ៉ាខាងមុខផុសឡើង ហើយយើងក៏ឃើញនូវការឌីហ្សាញដូចគ្នា សម្រាប់ពេលនេះជាមួយនឹងកាមេរ៉ាខាងមុខទំហំ 16MP sensor និងភ្លើង LED Flash ផងដែរ។ ក្រុមហ៊ុន vivo បាននិយាយថា កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺពិតជាមានសមត្ថភាពខ្ពស់ ដោយអាចធ្វើការថតរូបភាពបានយ៉ាងល្អជាងម៉ូដែលមុនៗ ហើយជាមួយនឹងការប្រើប្រាស់នូវកាមេរ៉ាផុស បានធ្វើឱ្យការឌីហ្សាញអេក្រង់ស្មាតហ្វូននេះ គឺមានសភាពពេញលេញទំហំធំដល់ទៅ 6.89-inch curved OLED (2256x1080 ដែលមានទំហំ 99.6% បើធៀបនឹងតួខ្លួន)។ ក្រុមហ៊ុន vivo បានបញ្ជាក់ថា អេក្រង់ដ៏ពិសេសនេះ គឺមានសមត្ថភាពខ្ពស់ អាចប្រើប្រាស់សម្រាប់ទទួលនូវសាររំលឹក អ្នកប្រើប្រាស់ថែមទៀតផង។

ស្មាតហ្វូនជំនាន់ថ្មី vivo Nex 3
ស្មាតហ្វូនជំនាន់ថ្មី vivo Nex 3

ជាមួយនឹងការរចនាអេក្រង់ទឹកធ្លាក់របស់ស្មាតហ្វូននេះបានបង្ហាញថា ប៊ូតុងដែលនៅចំហៀងជាច្រើន គឺពិបាកនៅក្នុងការបំពាក់ទៅលើស្មាតហ្វូននេះ ដូច្នេះក្រុមហ៊ុន vivo ត្រូវធ្វើការច្នៃប្រឌិតទៅលើប៊ូតុងនេះ ដូចគ្នាទៅនឹងស្មាតហ្វូន vivo Apex ផងដែរ។ ក្រុមហ៊ុន vivo អាចនឹងប្រើប្រាស់នូវប៊ូតុងតូចមួយស្ថិតនៅផ្នែកខាងលើរបស់ស្មាតហ្វូន។

ស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន vivo នេះ គឺមានរ៉េមទំហំ 8GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ហើយនិងមានថាមពលថ្មកម្លាំង 4,500mAh និងបច្ចេកវិទ្យា 22W Super FlashCharge ថែមទៀតផង៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T