ទីបំផុត! បុរសសង្ហា និងស្រីស្អាត បង្ហាញខ្លួនហើយ! (មានវីដេអូ)

//s5.kh1.co/d4/d46ccbb8979a178790837ecb6aa10445e8e4acbf.jpg
បច្ចេកវិទ្យា

 ១៥-តុលា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ រង់ចាំយូរហើយមែនទេ? លើកនេះ OPPO មិនធ្វើឲ្យការង់ចាំរបស់លោកអ្នកខាតពេល និងឥតប្រយោជន៍នោះទេ ព្រោះ OPPO នឹងបង្ហាញជូននូវសមាសភាពពិតនៃកំពូលស្មាតហ្វូនស៊េរីថ្មី Reno2 និងស្មាតហ្វូនធុនកណ្តាល OPPO Reno2 F ច្បាស់ទែងហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយប៉ុន្មានថ្ងៃនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO នៅកម្ពុជាបានពញ្ញាក់អារម្មណ៍អ្នកគាំទ្រតាមរយៈការផ្តល់នូវរង្វាន់ទូរស័ព្ទដៃស៊េរីថ្មី OPPO Reno2 F ចំនួន 10 គ្រឿង សម្រាប់អតិថិជនដែលបានធ្វើការ Blind Order លើស្មាតហ្វូនទាំងពីរម៉ូឌែលនេះ ចាប់ពីថ្ងៃទី 07 ដល់ 16 តុលា 2019 ដែលកៀកនឹងថ្ងៃសម្ពោធផលិតផលថ្មីរបស់ខ្លួនតែម្តង។

ស្មាតហ្វូន OPPO នឹងបង្ហាញខ្លួនឆាប់ៗនេះ
ស្មាតហ្វូន OPPO នឹងបង្ហាញខ្លួនឆាប់ៗនេះ

ភាពច្នៃប្រឌិត និងសមត្ថភាពដ៏អស្ចារ្យនៃបច្ចេកវិទ្យាឈានមុន ដែលនឹងបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO រហូតធ្វើឲ្យតារាប្រុសស្រីល្បីៗប្រចាំប្រទេសកម្ពុជាដូចជា អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា លោក Step និងលោក RavenBlaze ជាដើម នាំគ្នាបង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្នុងការទាក់ទាញ Fan របស់ពួកគេឲ្យរង់ចាំទស្សនានូវអ្វីដែលថ្មី ដែលពួកគេតែងតែមានចំងល់ជុំវិញ Reno2 series នៅលើទំព័រហ្វេសបុកផ្លូវការរបស់ OPPO នៅកម្ពុជា។  

ស្មាតហ្វូន OPPO នឹងបង្ហាញខ្លួនឆាប់ៗនេះ
ស្មាតហ្វូន OPPO នឹងបង្ហាញខ្លួនឆាប់ៗនេះ
ស្មាតហ្វូន OPPO នឹងបង្ហាញខ្លួនឆាប់ៗនេះ
ស្មាតហ្វូន OPPO នឹងបង្ហាញខ្លួនឆាប់ៗនេះ

បើចង់ជ្រាបច្បាស់ថានឹងមានអ្វីអស្ចារ្យអំពីស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F និង Reno 2 សូមអញ្ជើញទស្សនានូវវីដេអូខាងក្រោមនេះ៖

វីដេអូ
វីដេអូ

គួររំលឹកថា OPPO Reno2 គឺជាកំពូលស្មាតហ្វូន ដែលកើតចេញពីកំណែរទម្រង់នៃទូរស័ព្ទ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនាបែបកាលីបទាន់សម័យជាងមុន ជាមួយនឹងផ្ទៃម៉ាស៊ីនរាបស្មើ ដែលមានអេក្រង់ AMOLED លាតពេញ និងកញ្ចក់ E3​​ ការពារចំណាំងពន្លឺ កាន់តែភ្លឺ កាន់តែច្បាស់។

ផ្នែកខាងក្រោយវិញត្រូវបានរចនាយ៉ាងស្រស់ស្អាតរលើបរលោងដោយ​កញ្ចក់ស្វិត CGG5 មានភាពស៊ីមេទ្រីនៅចំណុចកណ្តាល មិនតែប៉ុណ្ណោះការរចនា O-Dot ជួយការពារភាពសឹកឡេននៃកាមេរ៉ា ដោយបំពាក់សេរ៉ាមិច ងាយស្រួលក្នុងចាប់កាន់ប្រើ និងមើលទៅកាន់តែថ្លៃថ្នូ។

OPPO Reno 2 មានកាមេរ៉ាក្រោយ 4 គ្រាប់ អាចថតវីដេអូ គ្មានរំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាតនៅពេលយប់ ឬទីងងឹត ថតរូបជិតបែបម៉ាក្រូ និងថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ ថតរូប Zoom បានឆ្ងាយ និងថតរូបបែបសខ្មៅល្អឥតចន្លោះ។ ជាពិសេសលោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ ឬ ហៅថា Video Bokeh និងមានបំពាក់កម្មវិធី Video Edit ដំបូងគេបង្អស់របស់​ OPPO  នេះបើយោងតាមវេបសាយ OPPO Global។​

បើក្រលេកមើលស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាង F Series និង Reno Series នឹងផ្តល់នូវបទពិសោធន៍ថ្មីសន្លាងដល់អ្នកប្រើប្រាស់​ និងពញ្ញាក់អារមុ្មណ៍ដល់អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង។ ស្មាតហ្វូនកូនកាត់រូបនេះមានរចនាបថកាលីប និងបំពាក់មកនូវកាមេរ៉ាក្រោយ៤ មានផ្ទៃរាបស្មើមិនងាយសឹកឡេនដូចគ្នា ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2។ 

ការរៀបរាប់ខាងលើ គឺពុំទាន់អស់សេចក្តីនៃលក្ខណៈពិសេសៗរបស់ OPPO Reno 2 និង Reno 2F អាស្រ័យហេតុសូមកុំភ្លេចរងចាំទស្សនាការផ្សាយផ្ទាល់កម្មវិធីសម្ពោធផលិតផលថ្មីទាំងពីរនៅលើទំព័រហ្វេសបុកផ្លូវការរបស់ OPPO កម្ពុជា https://www.facebook.com/OPPOCAMBODIA/

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T