កើតមកស្អាត ល្បី តែមិនមែនក្តីសុខពិត! កន្លងមក Sulli ចង់សម្លាប់ខ្លួន គឺច្រើនដងមកហើយ ព្រោះទ្រាំនៅ ត្រូវគេចំអក មើលងាយលែង​បានតទៀត

//s5.kh1.co/7e/7ea03de05263cd3e9acac405a2f2568e320958cb.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០១៩ ៨ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ដំណឹងមរណភាពរបស់ តារាចម្រៀងស្រី Sulli ត្រូវបានផ្អើលក្នុងពិភពសិល្បៈកូរ៉េខ្លាំងបំផុត នៅក្នុងថ្ងៃនេះ ដែលជារឿងមួយ គួរឲ្យសោកស្តាយ ដែលបាត់បង់ អ្នកដែលមានទេពកោសល្យដូចជានាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ សពរបស់Sulli ត្រូវបានឃើញផ្ទាល់ភ្នែក ពីអ្នកចាត់ការរបស់នាង​ នៅពេលដែលរូបគេ​បានទៅដល់ Apartment ដោយឃើញនាង បានចងក បាត់ទៅហើយ តែនៅពេលនោះ អ្នកចាត់ការ ក៏ខំធ្វើចលនាបេះដូង តែទោះបីជាយ៉ាងណា ក៏មិនអាចសង្រ្គោះជីវិតរបស់នាងបាន មកវិញនោះឡើយ។

ចំពោះមូលហេតុចម្បងដែល ធ្វើឲ្យតារាស្រីរូបនេះ ព្រមចាកចេញពីហ្វេន ដោយមិនស្តាយស្រណោះ ដោយសារតែ នាងមិនអាចទទួលយកបាន ពីការចំអក មើលងាយ រិះគន់ ស្អប់ខ្ពើម ពេបជ្រាយ ពីសំណាក់ហ្វេន ទាំងដែលនាងបានចេញពីសិល្បៈអស់មួយរយៈ។ គ្រប់ពេល ពួកគេ នៅតែបន្តធ្វើបែបនេះ ជារឿយៗ រហូតធ្វើឲ្យនាងមានសម្ពាធផ្លូវចិត្ត កាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតមានថ្ងៃមួយ នាងក៏ធ្លាប់Live វីដេអូ សុំជំនួយ និងចង់ដឹងថា នាងបានធ្វើអ្វីខុស បានជាគ្រប់គ្នាស្អប់នាងយ៉ាងដូច្នេះ។ ប៉ុន្តែគ្មានអ្នកណា អើពើ និងកាន់តែគិតថា នាងមិនគ្រប់ទឹកទៅវិញ។

មិនតែប៉ុណ្ណោះ Sulli ក៏ធ្លាប់សម្លាប់ខ្លួនប៉ុន្មានដងដែរ តែពេលនោះ ត្រូវបានគេឃើញទាន់ ក៏បានយកទៅមន្ទីរពេទ្យ​ តែសម្រាប់លើកនេះ មិនមានអ្នកណាដឹងនោះទេថា នាងបានគិតខ្លីម្តងទៀត រហូតត្រូវបញ្ចប់ជីវិតក្នុងថ្ងៃនេះ។

គួរបញ្ជាក់ផងដែរ មុនថ្ងៃកើតហេតុ អ្នកចាត់ការរបស់នាង ក៏បាននិយាយទូរស័ព្ទជាមួយនឹងនាង ជាធម្មតា ហើយការងាររបស់នាង ក៏នាងទទួលឡើងវិញ មិនមានអ្វីគួរឲ្យសង្ស័យនោះទេ តែមិននឹកស្មានថា នាង សុខចិត្តសម្លាប់ខ្លួន ដោយមិនបន្សល់អ្វីទាំងអស់។

យ៉ងណាមិញ ជំងឺធ្លាក់ទឹកចិត្ត ជាអាវុធដ៏កាចសាហាវបំផុត ដែលកាលពីមួយរយៈមុន តារាចម្រៀងប្រុស លោកJonghyun ក៏បានសម្លាប់ខ្លួនផងដែរ ហើយនៅពេលនេះទៀត តារាចម្រៀងស្រី Sulli ក៏បានចងក បញ្ចប់ជីវិតក្នុងវ័យ២៥ឆ្នាំ៕
ចូលរួមសោកស្តាយផង!!

Sulli
Sulli
Sulli
Sulli
Sulli
Sulli
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T