តារាស្រីវ័យក្មេងម្នាក់នេះ សារភាពត្រង់ៗថា ចង់ជោគជ័យក្នុងវិស័យនេះដូច IU និង Taeyeon ដែរ

//s6.kh1.co/e8/e8c2e11d6b0af2e4b7799de9c11ad50de6f0625b.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ តារាស្រីវ័យក្មេងមានឈ្មោះថា Kei សមាជិកក្រុម Lovelyz ទើបតែបានរៀបចំកម្មវិធីប្រគំតន្ត្រីទោលលើកដំបូង ដោយប្រើឈ្មោះពិតរបស់នាងគឺ Kim Jiyeon ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីការប្រគុំតន្រ្តីបានបញ្ចប់ទៅដោយជោគជ័យ Jiyeon បានសារភាពដោយបើកចំហ នៅក្នុងបទសម្ភាសន៍មួយថា នាងតែមានក្ដីសង្ឃឹមថា អាជីពជាតារាចម្រៀងទោលរបស់នាង និងទទួលបានភាពជោគជ័យនៅថ្ងៃណាមួយ។

Jiyeon សារភាពថា នាងចង់ក្លាយជាសិល្បករម្នាក់ ដែលមានសម្លេងប្លែកពីគេ ដូច្នេះហើយនៅពេលដែលលឺសម្លេងនាង គេនឹងដឹងថា នោះជាសម្លេងរបស់ Jiyeon។ វាហាក់ដូចជា ការដែលបានក្លាយជា IU ទី២ ឬក៏ Taeyeon ទី២ យ៉ាងដូច្នោះដែរ។

តារាស្រីរូបនេះមានក្ដីសង្ឃឹមយ៉ាងខ្លាំងថា មនុស្សជាច្រើននឹងស្តាប់បទចម្រៀងរបស់នាង នៅពេលដែលពួកគេមានអារម្មណ៍ថាអស់កម្លាំង ហើយនាងនឹងព្យាយាមឲ្យកាន់តែខ្លាំងជាងមុន ដើម្បីបម្រើអារម្មណ៍ហ្វេនៗ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jiyeon
រូបភាព Jiyeon
រូបភាព Jiyeon
រូបភាព Jiyeon
រូបភាព Jiyeon
រូបភាព Jiyeon
រូបភាព Taeyeon
រូបភាព Taeyeon
រូបភាព IU 
រូបភាព IU 
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T