ចូលមួយជង្គង់ ថៃងើបមិនរួច!! កូននាគប៉ៃលិន វង្ស ណយ ផ្ដួលកីឡាករថៃ ឲ្យសន្លប់ក្នុងទឹកទី១ (មានវីដេអូ)

//s5.kh1.co/48/48485a6dfc4cc5a7c02018589d1ef8f55e0dc36c.jpg
កីទ្បា

 ១៤-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃសៅរ៍កន្លងទៅ កីឡាករកម្ពុជារហស្សនាមកូននាគខេត្តប៉ៃលិន វង្ស ណយ បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ កីឡាករ ផេត ភីម៉ៃ ដោយផ្ដួលកីឡាករថៃឲ្យសន្លប់ធំនៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់ វង្ស ណយ
ប្រវត្តិសង្ខេបរបស់ វង្ស ណយ
ប្រវត្តិសង្ខេបរបស់ ផេត ភីម៉ៃ
ប្រវត្តិសង្ខេបរបស់ ផេត ភីម៉ៃ

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម។ ចាប់ផ្ដើមទឹកទី១ មិនបានប៉ុន្មានផង វង្ស ណយ បានប្រើជង្គង់របស់ខ្លួនវាយចូលពេញធុងទឹករបស់កីឡាករថៃ ធ្វើឲ្យកីឡាករថៃងើបមិនរួចបើទោះបីជាលោកអាជ្ញាកណ្ដាល អូត ភូថង រាប់ដល់១០៕

ចង់ឃើញ វង្ស ណយ ប្រើជង្គង់ផ្ដួលកីឡាករថៃយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T