ពិតដែលទេថា Sulli បានធ្វើអត្តឃាតខ្លួនឯង មុននេះបន្តិច?

//s4.kh1.co/0b/0b86654af1021a8800fbd2d848617742bb5bfd3b.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ព័ត៌មាន​ដែល​កំពុង​តែ​ក្តៅ​គគុក ​ក្នុង​ប្រទេ​សកូរ៉េ​ នា​ពេល​ប៉ុន្មានម៉ោងមុននេះ ដោយ​មាន​ការលេច​លឺ​នៅ​ដំណឹង​ថាSulli អតីតសមាជិក​ក្រុម​ចម្រៀង​នារី​F(x) ត្រូវ​បាន​គេរក​ឃើញ​ថា​ នាង​បាន​សម្លាប់​ខ្លួន​ក្នុង​ ទីតាំង​Apartmentមួយ​កន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​ពេល​វេលា​នៃ ​ការ​រាយ​ការណ៍​ពី​ដំណឹង​នៃ ការ​ធ្វើ​អត្ត​ឃាត​របស់ ​តារាស្រី​រូប​នេះ​គឺ ​នៅអំឡុង​​ម៉ោង៤លា្ងច​ ដែល​ជា​ម៉ោង​ នៅ​ក្នុង​ប្រទេស​កូរ៉េ។ យ៉ាង​ណាមិញ ខាងផលិត​កម្ម​​SM Entertainment ក៏​បាន​ចេញ​មុខ​ឆ្លើយ​តប ​ចំពោះ​សេចក្តី​រាយការណ៍​នេះ ​ផង​ដែរថា​៖

“ពួក​យើងបាន​លឺ​នៅ ​ពាក្យ​ចចាម​អារ៉ាមនិង​ ការ​រាយការណ៍​នេះ​ ហើយ​ពួកយើងក៏​សង្ឃឹម​ថា​នេះ ​មិន​មែន​ជា​ការពិត​ផងដែរ។ វាក៏​ជា​កាលៈទេសៈមួយ ​ដ៏​ពិបាក​សម្រាប់​ពួក​យើង​ផង​ដែរ នៅ​ពេល​​យើង​ក៏​ មិន​អាច​ទាក់​ទង​ពួកគេ​បាន​​”។

ទោះ​ជា​យ៉ាង​ណា​ជុំ​វិញ​ ករណី​ខាង​លើ​នេះ​ ក៏​មិន​ទាន់​អាច ​បញ្ជាក់​បាន​ មួយ​រយ​ភាគ​រយ​ថា​វា​ជា ដំណឹង​ពិត​ប្រាកដ​ឬ​យ៉ាង​ណា ​នៅ​ឡើយ​នោះ​ដែរ។ ដូច្នេះមាន​តែ​រង់​ចាំ​តាម​ដាន​នៅ​ ការ​​ស៊ើប​អង្កេត​បន្ថែម​ទៀត ​ពី​ខាង​ប៉ូលីស​តែប៉ុណ្ណោះ​៕

Sulli 
Sulli 
Sulli 
Sulli 
Sulli 
Sulli 
Sulli 
Sulli 
Sulli 
Sulli 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T