នារីម្នាក់ចំណាយប្រាក់វះកាត់ត្របកភ្នែកពីរជាន់ បែរជាឥឡូវដេកបិទភ្នែកលែងជិតទៅវិញ

//s5.kh1.co/18/1820ecdce0e86e524e014eac2a62f216af174290.jpg
សង្គម

 ១៤-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ជាទូទៅ ជនជាតិចិនគឺមិនមានត្របកភ្នែកពីរជាន់នោះទេ ដែលនាំឱ្យនារីជនជាតិមួយចំនួនគិតថាជាការបាត់បង់ភាពទាក់ទាញនៃសម្រស់។ ជាក់ស្ដែង នារីជនជាតិចិនម្នាក់ បានចំណាយប្រាក់អស់យ៉ាងច្រើនទៅលើការវះកាត់ត្របកភ្នែកពីរជាន់ ប៉ុន្ដែលទ្ធផលដែលនាងទទួលបាននោះគឺ មិនអាចបិទភ្នែកជិតទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នារីរូបនោះមានឈ្មោះថា Li បានចំណាយប្រាក់អស់ចំនួន១៣,០០០យ័ន (ប្រមាណ១,៨៤០ដុល្លារអាមេរិក) ទៅលើការវះកាត់ត្របកភ្នែកពីរជាន់ នៅគ្លីនិកកែសម្ផស្សមួយកន្លែងក្នុងទីក្រុង Hefei ប្រទេសចិន។ ក្រោយពីទទួលបានការវះកាត់រួចមក ភ្នែកទាំងសងខាងរបស់នាងបិទមិនជិត ទើបប្រញាប់ប្រញាល់សាកសួរយោបល់ពីគ្លីនិកនោះ តែវេជ្ជបណ្ឌិតបានប្រាប់នាងទៅវិញថា ស្ថានភាពនោះគឺមិនអីទេ វានឹងធម្មតាវិញក្រោយពីស្លាកស្នាមជាសះស្បើយ។

ប៉ុន្មានថ្ងៃកន្លងផុតទៅ ភ្នែករបស់នាងទាំងសងខាងចាប់ផ្ដើមព្រិល និងហើមយ៉ាងខ្លាំង ទើបនាងស្នើសុំឲ្យខាងគ្លីនិកវះកាត់ម្ដងទៀត។ សម្រាប់ការវះកាត់លើកទីពីររបស់នាងគឺមិនបានប្រសើរឡើងនោះទេ គឺផ្ទុយទៅវិញ ភ្នែករបស់នាងអាក្រក់លើសដើម និងមិនអាចបិទជិតដដែល។ ឃើញដូច្នេះ ខាងគ្លីនិកក៏បានផ្ដល់ជូនការវះកាត់លើកទីបីដោយមិនគិតប្រាក់ទៅដល់នាង ប៉ុន្ដែនាងមិនព្រមទទួលឡើយ។

យ៉ាងណាមិញ ក្រោយពីកើតមានរឿងរ៉ាវខាងលើនេះមក នាង Li បានទទួលសំណងពីខាងគ្លីនិកចំនួន ៣០,០០០យ័ន (ប្រមាណ ៤,២៤៧ដុល្លារអាមេរិក)។ ចំណែកភ្នែកទាំងសងខាងរបស់នាងគឺបិទមិនជិតដដែលនៅពេលដេកម្ដងៗ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Li
នាង Li
នាង Li
នាង Li
នាង Li
នាង Li
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T