vivo​ V17​ Pro​ កាមេរ៉ា 6 គ្រាប់ ​ចេញ​លក់​ជាផ្លូវ​ការ​ក្នុង​ទីផ្សារ​ស្រុក​យើង​ហើយ!

//s4.kh1.co/34/340c77273b8ecd45c3c4d768d9d634ccc4b03f95.jpg
បច្ចេកវិទ្យា

 ១៤-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ V17 Pro ជាម៉ូឌែលស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន vivo ដែលមានភ្ជាប់មកជាមួយនឹងកាមេរ៉ាសរុបចំនួន 6 គ្រាប់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការថតរូបភាព បានកាន់តែពេញចិត្ត។ ក្នុងនោះ vivo ក៏ទើបតែប្រកាសបង្ហាញវត្តមានស្មាតហ្វូននេះ ចូលមកកាន់ទីផ្សារប្រទេសកម្ពុជាយើងផងដែរ ជាមួយនឹងការដាក់ឱ្យ Pre-order កាលពីថ្ងៃទី 6 ខែ​តុលា ឆ្នាំ 2019។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន V17 Pro
ស្មាតហ្វូន V17 Pro

សម្រាប់ពេលនេះ vivo ក៏បានបញ្ជាក់ពីថ្ងៃចេញលក់ជាផ្លូវការសម្រាប់អ្នកប្រើប្រាស់ និងជាអ្នកគាំទ្រផលិតផលម៉ាក vivo ទាំងអស់ផងដែរ។ បើយោងតាមការបញ្ជាក់ពីខាងក្រុមហ៊ុន vivo នៅក្នុងស្រុកយើង បានបង្ហាញថា ក្រោយពីការដាក់ Pre-order រួចមក ស្មាតហ្វូន V17 Pro ត្រូវបានដាក់លក់នៅក្នុងថ្ងៃទី13 ខែតុលា កាលពីម្សិលមិញ ជាមួយនឹងកញ្ចប់តម្លៃ 449 ដុល្លារ

ស្មាតហ្វូន V17 Pro
ស្មាតហ្វូន V17 Pro

នេះជាតម្លៃមួយដែលល្អ គួបផ្សំជាមួយលក្ខណៈសម្បត្តិប្រសើរផងនោះ V17Pro អាចត្រូវចិត្តអ្នកប្រើភាគច្រើនបានហើយ ក្រៅពីនេះ vivo ក៏ផ្តល់ជូនជាកាដូបន្ថែមទៀតផងដែរ។ ហើយអ្វីដែលពិសេសនោះ គឺថាស្មាតហ្វូន V17Pro នេះ ពិតជាមានចំនុចល្អ និងចំនុចទាក់ចិត្តច្រើន ស្របទៅតាមតម្រូវការអតិថិជនក្នុងពេលបច្ចុប្បន្ន។

ស្មាតហ្វូន V17 Pro
ស្មាតហ្វូន V17 Pro

ខាងក្រោម គឺជាលក្ខណៈពិសេសនៃស្មាតហ្វូន vivo V17Pro​​​៖

- ភ្ជាប់មកជាមួយអេក្រង់ ទំហំ 6.44 អ៊ីញ Ultra Fullview™Display ជាប្រភេទ Super AMOLED  អាចបង្ហាញរូបភាពបានក្នុងកម្រិត 2400 x 1080 FHD+ លាតសន្ធឹងប្រមាណ 91.65% នៃផ្ទៃ ខាងមុខ ប្រើ E3 OLED ចុងក្រោយបំពាក់ DCI -P3 Colorgamut 100%
- ប្រើបន្ទះឈីប Qualcomm Snapdragon 675AIE Octa-core
- CPU Octa-core ដំណើរការបានក្នុងល្បឿន 2.0 GHz
- មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB
- មានថ្មទំហំធំ 4100 mAh
- ដំណើរការដោយ Android 9 និងស្បែក Interface ប្រភេទ Funtouch OS 9.1
- មានកាមេរ៉ាមុខផុសឡើង2គ្រាប់ ទំហំ (32MP+8MP), កាមេរ៉ាក្រោយ4គ្រាប់ (42MP+8MP+2MP+2MP)                            
- បច្ចេកវិទ្យាសាកថ្មលឿនផ្លេកបន្ទោរ Dual-Engine Fast Charging (9V 2A)       .  បំពាក់មកជាមួយនឹងខ្សែសាក USB C
- អាចប្រើស៊ីមកាតបានពីរ
- មានមុខងារ Face Unlock + FingerPrint៕

ស្មាតហ្វូន V17 Pro
ស្មាតហ្វូន V17 Pro
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T